ចិនដីគោកនិងហុងកុងប្រកាសអាសន្នពីទឹកជំនន់មានកម្រិតខ្ពស់
ប្រទេសចិន ៖ បណ្ដាស្រុកនៅជាយក្រុងភាគខាងជើងក្រុងប៉េកាំងកាលពីសប្ដាហ៍មុនទទួលរងការប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយទឹកជំនន់ ដែលបណ្ដាលឲ្យមនុស្សស្លាប់ដល់់យ៉ាងតិច៤៤នាក់ហើយនិង៩នាក់បាត់ខ្លួន។ នេះបើតាមតួលេខផ្លូវការ។ ភាគច្រើននៃជនរងគ្រោះគឺនៅក្នុងមជ្ឈមណ្ឌលព្យាបាលមនុស្សចាស់មួយកន្លែងនៃស្រុកមីយុន។ ចំណែកនៅក្រុងហុងកុងវិញខាងឧតុនិយមបានចេញការប្រកាសអាសន្នភ្លៀងធ្លាក់ខ្លាំងកម្រិតខ្ពស់បំផុត ជាលើកទី៤ក្នុងពេលតែ៨ថ្ងៃ។ នាព្រឹកថ្ងៃទី៥សីហាខាងឧតុនិយមព្យាករណ៍ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតដោយទឹកភ្លៀងអាចមានកម្រិតដល់លើស១០០មីល្លីម៉ែត្រក្នុង១ម៉ោងនៅតាមកន្លែងមួយចំនួន។ តំបន់ភាគខាងត្បូងចិនបានបិទសាលារៀនហើយរៀបចំកន្លែងសម្រាប់ទទួលអ្នកត្រូវជម្លៀសចេញ៕
ចែករំលែកព័តមាននេះ