ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខេត្តស្ទឹងត្រែង​បន្ត​បរិច្ចាគ​​សម្ភារៈ និងស្បៀង​អាហារ​​យ៉ាង​សស្រាក់សស្រាំ ​ជូនដល់​កងទ័ព​ជួរ​មុខ និង​ជនភៀសសឹក

59 វិនាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ក្នុង​ស្មារតី​សាមគ្គីភាព​ជាតិ និង​ការ​រួមចំណែក​ដ៏​ថ្លៃថ្លា​ពី​សមរភូមិ​ក្រោយ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ក្នុង​ខេត្តស្ទឹងត្រែង រួម​មាន ក្រុម​អ្នក​អាជីវករ អាជីវកម្ម ម្ចាស់​សហគ្រាស កសិកម្ម…

ខេត្តស្ទឹងត្រែង​៖ ក្នុង​ស្មារតី​សាមគ្គីភាព​ជាតិ និង​ការ​រួមចំណែក​ដ៏​ថ្លៃថ្លា​ពី​សមរភូមិ​ក្រោយ ព្រះ
សង្ឃ និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ក្នុង​ខេត្តស្ទឹងត្រែង រួម​មាន ក្រុម​អ្នក​អាជីវករ អាជីវ
កម្ម ម្ចាស់​សហគ្រាស កសិកម្ម និង​ឧស្សាហកម្ម​តូច​ធំ បាន​និង​កំពុង​បន្តសកម្មភាព​ផ្តល់​នូវ​អំណោយ​មនុស្សធម៌​ជា​បន្តបន្ទាប់​តាម​រយៈ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​។

ដើម្បី​ចូលរួម​ចំណែក​ជួយ​ឧបត្ថម្ភ​ដល់​វី​រៈ​កងទ័ព​ការពារ​ព្រំដែន​ជួរ​មុខ ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​យ៉ាង​អង់អាច​។

បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក ដែល​កំពុង​ជ្រកកោន​នៅ​តាម​ទី​សុវត្ថិភាព​នានា ក្នុង​កាលៈទេសៈ​វិបត្តិ​នៃ​សង្គ្រាម​ឈ្លានពាន​ដោយ​យោធា​ថៃ (​ចោរ​សៀម​)​។

ប្រភេទ​សម្ភារៈ​ដែល​បាន​បរិច្ចាគ​សម្ភារៈ​ស្បៀងអាហារ​ចម្រុះ​ជា​ច្រើន​ប្រភេទ​ដែល​ទទួល​បាន​ពី​កម្លាំង​ចលនា​នៅ​សមរភូមិ​ក្រោយ​នេះ គឺ​សម្បូរ​បែប និង​គ្រប់​តម្រូវការ​ចាំបាច់​សម្រាប់​ទ្រទ្រង់​ជីវភាព​។ ក្រុម​ជនភៀសសឹក​ដែល​ត្រូវការ​ជំនួយ​មាន​គ្រប់​ក្រុម​ងាយ​រង​គ្រោះ រួម​មាន ជន​ចាសជរា ជន​ពិការ កុមារ​តូច​ធំ ស្ត្រី​មាន​ផ្ទៃពោះ និង​កូនខ្ចី​។

រដ្ឋបាល​ខេត្តស្ទឹងត្រែង​នឹង​ដឹកនាំ​យក​សម្ភារៈ​ស្បៀងអាហារ​បដិភាគ​ទាំងនេះ ទៅ​ផ្តល់​ជូន​តាម​គោលដៅ​សំខាន់​ៗ​ដែល​បាន​គ្រោងទុក ទៅ​តាម​ផែនការ​ច្បាស់លាស់ ដើម្បី​ធានា​ថា អំណោយ​ទាំងនោះ​ទៅ​ដល់​ដៃ​វី​រៈ​កងទ័ព​ជួរ​មុខ និង​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។

រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​ថ្លែងអំណរគុណ​ជា​អនេក ចំពោះ​ការ​រួមចំណែក​យ៉ាង​សកម្ម និង​ទាន់​ពេលវេលា​ពី​មហា​គ្រួសារ​ខេត្តស្ទឹងត្រែង​ទាំងអស់​។ ការ​បរិច្ចាគ​នេះ​មិន​ត្រឹមតែ​ជា​សម្ភារៈ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​បង្ហាញ​នូវ​ស្មារតី “​ខ្មែរ​ដើម្បី​ខ្មែរ​” “​ខ្មែរ​សាមគ្គី ខ្មែរ​ឈ្នះ​” ដែល​ជា​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​ដ៏​រឹង​មាំ បញ្ជាក់​ថា “​យើង​អាច​ធ្វើ​បាន សម្រាប់​មាតុភូមិ​ជាទី​ស្រឡាញ់​របស់​យើង​”​។ ការ​គាំទ្រ​នេះ​គឺជា​កម្លាំងចិត្ត​ដ៏​ធំធេង​ដល់​សមរភូមិ​មុខ និង​ជនភៀសសឹក​ពី​សង្គ្រាម​ឈ្លានពាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ