រាជធានីភ្នំពេញ ៖ ការព្រមានបិទផ្លូវទឹករបស់ថៃ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ឆតា បង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹង នៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២៥ថា ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃ ពាក់ព័ន្ធការព្រមានបិទរាំងខ្ទប់ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃ ចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាងក្នុងគោលដៅចិញ្ចឹមមហិច្ឆតាឈ្លានពាន បង្កសង្គ្រាមពង្រីកជម្លោះជាមួយកម្ពុជា ។ កម្ពុជាមិនមែនក្មេងបៀមដៃ ។

លោកបានបញ្ជាក់ថា៖« កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ឆ្លើយតបគ្រប់ទម្រង់ចំពោះមហិច្ឆតា បង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ» ។
ជាមួយគ្នានោះដែរ លោកបានលើកឡើងថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ស្របតាមច្បាប់ និងវិធានអន្តរជាតិ ៕

ចែករំលែកព័តមាននេះ