ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីមនុស្សធម៌! សប្បុរសជនដឹកជំនួយទៅកោះកុង មិនបាច់បង់ថ្លៃផ្លូវល្បឿនលឿនទេ

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​លើកលែង​កម្រៃ​សេវា​រថយន្ត​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តកោះកុង ។ សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​លើកលែង​កម្រៃ​សេវា​រថយន្ត​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តកោះកុង ។

សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០២៥ សូម​ជម្រាប​ជូនដំណឹង​ដល់​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន អង្គការ​មហាជន និង​សប្បុរសជន​ទូទៅ​ទាំងអស់ ដែល​មាន​បំណង​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​យក​ទៅ​ផ្តល់​ជូន​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តកោះកុង និង​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មេត្តា​ជ្រាប​ថា ដើម្បី​សម្រួល​បន្ទុក​ចំណាយ និង​ការ​ធ្វើ​ដំណើរ​ប្រកប ដោយ​សុវត្ថិភាព ងាយស្រួល និង​រហ័ស ក្រសួង​បាន​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ដោយ​ក្នុង​ន័យ​មនុស្សធម៌ ក្រុមហ៊ុន​បាន​ឯកភាព មិន​យក​កម្រៃ​សេវា​ចំពោះ​រថយន្ត ដឹក​ជញ្ជូន​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​សម្រាប់​ឧបត្ថម្ភ​តាម​តំបន់​ភៀស​សឹក​នានា ។

ទន្ទឹម​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទាំង​អស់នេះ សូម​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន អង្គការ​មហាជន និង​សប្បុរសជន​ទូទៅ​ធ្វើការ​ទំនាក់ទំនង​មក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​តាម​រយៈ​លេខ​ទូរស័ព្ទ​០១២ ៩៧២ ០២៧ ដើម្បី​ក្រសួង​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ។

ការ​លើកលែង​កម្រៃ​សេវា​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ អនុវត្ត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។ សេចក្តីជូនដំណឹង​ក៏​សូម ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន អង្គការ​មហាជន និង​សប្បុរសជន​ទូទៅ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ប្រកបដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ