យោធាថៃបានប្រើសព្វាវុធធុនធ្ងន់រួមនឹងយន្តហោះចម្បាំង និងគ្រាប់បែកចង្កោមឈ្លានពានមកលើអធិបតេយ្យកម្ពុជា
រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖…
រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖…
រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ យោធាថៃ បានប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើន រួមនឹងយន្តហោះចម្បាំង និងគ្រាប់បែកចង្កោមឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ រយៈពេល៨ ថ្ងៃមកនេះយោធាថៃ បានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហារ រួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ។

ការវាយប្រហារដោយសព្វាវុធធុនធ្ងន់រួមនឹងយន្តហោះទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម ផ្សែងពុល បង្កឱ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបាត់បង់ជីវិតចំនួន១១រូប (ទារក១រូប) និងរបួសចំនួន៥៩រូប គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ។
ត្រឹមល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ជនភៀសសឹក ដែលភៀសខ្លួនពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មានចំនួន១២០ ៨១៤ គ្រួសារ ស្មើនឹង៤០៣៦០១ នាក់ ក្នុងនោះស្ត្រីចំនួន ២០៨ ២៦៦ នាក់ និងកុមារចំនួន៩៧ ២០៩ នាក់ ។
ភាគីថៃ ត្រូវទទួលខុសត្រូវចំពោះសកម្មភាពនៃការរំលោ.ភឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅនៃការវាយប្រហាររបស់ខ្លួន ។ នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ភាគីថៃលើច្បាប់អន្តរជាតិ សិទ្ធិមនុស្សផ្សេងៗ ៕





















ចែករំលែកព័តមាននេះ