ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងកម្ពុជា-ថៃ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​នៅ​យប់ ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ ក្រសួង​អឺរ៉ុប និង​ការ​បរទេស​នៃ​ប្រទេស​បារាំង បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​នៅ​យប់ ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ ក្រសួង​អឺរ៉ុប និង​ការ​បរទេស​នៃ​ប្រទេស​បារាំង បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ ដោយ​ផ្តោត​សំខាន់​លើ​ស្ថានការណ៍​ដ៏​តានតឹង និង​ការ​កើនឡើង​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ ។

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា ប្រទេស​បារាំង​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំងចំពោះ​ការ​កើនឡើង​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ។ ប្រទេស​បារាំង ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រធាន​អាស៊ាន ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​បន្ត​កិច្ច​សន្ទនា ដោយ​សន្តិវិធី​រវាង​ប្រទេស​ទាំង​ពីរ ។

បន្ថែមពីនេះទៀត ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បានបន្តថា ប្រទេស​បារាំង គាំទ្រ​ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្ត្រី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ក្នុង​ការ​បង្កើត​ឱ្យ​មាន​បទ​ឈប់​បាញ់​ភ្លាម​ៗ ហើយ​ជំរុញ​ភាគី​ទាំង​ពីរ​ឱ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​ភ្លាម​ៗ និង​ត្រឡប់​ទៅ​រក​ការ​សន្ទនា​វិញ ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​សេចក្តីថ្លែងការណ៍​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​សន្តិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ