ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្តសញ្ញាណគ្រាប់បែក MK-84 ថៃទិញពីអុីស្រាអែល

1 នាទី មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ចន្ទ​ទី​៤ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ទីតាំង​គ្រាប់បែក MK-84 ដែល​ទម្លាក់​ដោយ​យន្តហោះ​ថៃនៅ​ភូមិ​ថ្ម​ដូន ឃុំ​គោក​មក ស្រុក​បន្ទាយ​អំពិល…

ខេត្តឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ចន្ទ​ទី​៤ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ទីតាំង​គ្រាប់បែក MK-84 ដែល​ទម្លាក់​ដោយ​យន្តហោះ​ថៃនៅ​ភូមិ​ថ្ម​ដូន ឃុំ​គោក​មក ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ក្រុម​អ្នកជំនាញ​គ្រាប់បែក​ទម្លាក់​របស់​អង្គភាព​សុ​ី​ម៉ាក់ អង្គការ​Golden West និង​អង្គការ NPA (Norwegian People Aid) បាន​ចុះ​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​រួម​គ្នា​ពី​គ្រាប់បែក​នេះ​ដោយ​លម្អិត និង​បាន​បញ្ជាក់​ថា គ្រាប់បែក MK-84 នេះ មាន​លេខ Lot No. IMI 96G015-11 និង​ផលិត​ក្នុង​ឆ្នាំ​១៩៩៦។

ប្រធាន​អង្គការ Golden West ប្រចាំ​កម្ពុជា និង​ជា​អតីត​កងទ័ព​ម៉ា​រី​ន​សហរដ្ឋអាមេរិក ដែល​ជំនាញ​ខាង​គ្រាប់​យុទ្ធភណ្ឌ និង​ខាង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ បាន​ចូលរួម​កំណត់​លក្ខណៈ​បច្ចេក ទេស​គ្រាប់បែក MK-84 នេះ ។ លោក​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​គ្រាប់បែក MK-84​នេះ គឺ​ផលិត​នៅ​ឆ្នាំ​១៩៩៦ និង​ថា​អាច​ភាគី​ថៃ​ទិញ​ពី​ក្រុមហ៊ុន IMI (Israel Military Industries)​របស់​អុ​ី​ស្រា​អែ​ល ដែល​បាន​ទទួល​សិទ្ធិ​ផលិត និង​លក់​គ្រាប់បែក​ត្រកូល MK នេះ ។

គ្រាប់បែក MK-84 នេះ ផលិត​ក្នុង​ឆ្នាំ១៩៩៦ ដូចនេះ​វា​មិន​អាច​ជា​គ្រាប់បែក​សំណល់ពី​ការ​ទម្លាក់​គ្រាប់បែក​ក្នុង​សម័យ​សង្គ្រាម​ឆ្នាំ១៩៧០-១៩៧៣ ដូច​ភាគី​ថៃ​បាន​បដិសេធ​មិនទទួលខុសត្រូវ​នោះ​ទេ ហើយ​ពិត​ណាស់​ថា ពិភពលោក​បាន​យល់​ច្បាស់​ណាស់​អំពី​រឿង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ