ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួស​គ្រាំ​ទ្រូង​-​សួត ភាគច្រើន​កើត​លើ​បុរស​ពាក់ព័ន្ធ​គ្រឿង​ស្រវឹ.ង

2 ម៉ោង មុន

របួស​គ្រាំ​ទ្រូង​-​សួត គឺជា​ការ​ប៉ះទង្គិច​មួយ​ប្រភេទ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ដែល​ទាមទារ​ឱ្យ​មានការ​ព្យាបាល​បន្ទាន់​និង​ត្រឹមត្រូវ​។ យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បានឱ្យ​ដឹង​ថា របួស​នេះ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​ទៅ​លើ​តំបន់​ទ្រូង រហូត​ដល់​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់​ៗ​ដូច​ជា សួត បេះដូង និង​សរសៃឈាម​ធំ​។…

របួស​គ្រាំ​ទ្រូង​-​សួត គឺជា​ការ​ប៉ះទង្គិច​មួយ​ប្រភេទ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ដែល​ទាមទារ​ឱ្យ​មានការ​ព្យាបាល​បន្ទាន់​និង​ត្រឹមត្រូវ​។ យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បានឱ្យ​ដឹង​ថា របួស​នេះ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​ទៅ​លើ​តំបន់​ទ្រូង រហូត​ដល់​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់​ៗ​ដូច​ជា សួត បេះដូង និង​សរសៃឈាម​ធំ​។

មូលហេតុ​ចម្បង​នៃ​របួស​នេះ គឺ​បណ្តាល​មក​ពី គ្រោះថ្នាក់​ចរាចរណ៍ ដែល​មាន​ជាង ៥០% នៃ​ករណី​ទាំងអស់​។ មូលហេតុ​ផ្សេង​ទៀត​រួម​មាន គ្រោះថ្នាក់​ការងារ ជម្លោះ ឬ​គ្រោះថ្នាក់​នៅ​តាម​លំនៅ​ឋាន​។ ក្នុង​ចំណោម​អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ៣៨% មាន​កម្រិត​សុរា​ក្នុង​ឈាម​ខ្ពស់ ដែល​ជា​ហេតុ​បង្កើន​ហានិភ័យ​របួស​កាន់តែ​ខ្លាំង​។

ក្រុម​មនុស្ស​ដែល​ប្រឈម​មុខ ខ្លាំង​ជាងគេ​គឺ បុរស ដែល​មាន​រហូត​ដល់​ទៅ ៧៨% ហើយ​ភាគច្រើន​ជា​មនុស្ស​ដែល​មាន​អាយុ​ក្រោម ៥០ ឆ្នាំ​។ លើស​ពី​នេះ របួស​គ្រាំ​ទ្រូង​-​សួត តែងតែ​កើត​មាន​ឡើង​រួម​ផ្សំ​ជាមួយ​របួសធ្ងន់​ៗ​ផ្សេង​ទៀត​ដូច​ជា របួស​ក្បាល (៤០%) របួស​បាក់បែក​សាច់ដុំ (៣១%) ឬ​របួស​សរីរាង្គ​ក្នុង​ពោះ (២១%)​។

រោគ​សញ្ញា​សំខាន់​ៗ នៃ​របួស​នេះ​រួម​មាន​៖

ឈឺចាប់​ក្នុង​ទ្រូង
ដកដង្ហើម​ញាប់ និង​ហត់
ទឹកមុខ​ស្លេកស្លាំង
ថប់ដង្ហើម
ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ វា​នឹង​អាច​បង្ក​ជា ផលវិបាក ធ្ងន់ធ្ងរ​ដូច​ជា សម្ពាធ​ឈាម​ចុះ​ទាប កម្រិត​អុក​ស៊ី​សែន​ថយ​ចុះ ឬ​អាច​បណ្តាល​ឱ្យ​អ្នកជំងឺ​សន្លប់​ថែម​ទៀត​ផង​។

ការ​ព្យាបាល គឺ​តម្រូវ​ឱ្យ​មានការ​សង្គ្រោះ​បន្ទាន់​ដូច​ជា ការ​ចោះ​បូម​បង្ហូរ​អ្វី​ដែល​រំខាន​ដល់​ដំណក​ដង្ហើម ការ​ដាក់​អុក​ស៊ី​សែន ព្រមទាំង​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​និង​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​។ អ្នកជំងឺ​ត្រូវ​សម្រាក និង​តាមដាន​យ៉ាង​ដិត​ដល់​នៅ​ក្នុង​មន្ទីរពេទ្យ​។

ដើម្បី ការពារ ពីរ​បួស​គ្រាំ​ទ្រូង​-​សួត ប្រជាពលរដ្ឋ​គ្រប់​រូប​គួរតែ គោរព​ច្បាប់​ចរាចរណ៍ និង កុំ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ ប្រសិនបើ​មាន​របួស​នេះ​កើតឡើង សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​ឱ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​ទទួល​បានការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ