ខេត្តមណ្ឌលគិរី៖ វីរកងទ័ពឈរជើងនៅតំបន់មុំបី ទទួលបានគ្រឿងឧបភោគបរិភោគ និង
ថវិកាជិត៧០លានរៀល ពីមហាគ្រួសារខេត្តមណ្ឌលគិរី។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថានៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីចុះសាកសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ អមដំណើរដោយឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី រួមទាំងថ្នាក់ដឹកនាំក្រោមឱវាទ និងអភិបាលក្រុង/ស្រុកទាំង ០៥ក្នុងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាចំនួន ៦៦លានរៀល ឧបត្ថម្ភដល់កងទ័ពធំលេខ៣ និងវីរកងទ័ពនៃយោធភូមិភាគ១ នៅស្រុកជាំក្សាន្ត (តំបន់មុំបី) ខេត្តព្រះវិហារ៕
ចែករំលែកព័តមាននេះ