ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ឈុត​ខ្មៅ​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែនខ្លង​លឹ​ក​មួយ​​ថ្ងៃ​៣​ម៉ោង ​​ពលរដ្ឋ​ថៃ​ចាកចេញ​រយៈពេល​៤​ថ្ងៃនេះ​ មាន​ចំនួន​៤៤២​នាក់ ​និង​ពលរដ្ឋ​កម្ពុជា​៨៧៥​នាក់

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ទាហាន​ឈុត​ខ្មៅ​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ខ្លងលឹ​ក​១​ថ្ងៃ​៣​ម៉ោង​ មាន​ពលរដ្ឋ​ថៃ​ចាកចេញ​រយៈពេល​៤​ថ្ងៃ​ មានចំនួន​​៤៤២​នាក់ ​និង​ពលរដ្ឋ​កម្ពុជា​៨៧៥​នាក់​ ​គិតត្រឹម​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៥ ​ក្រុង​ប៉ោយ​ប៉ែ​ត​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ទាហាន​ឈុត​ខ្មៅ​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ខ្លងលឹ​ក​១​ថ្ងៃ​៣​ម៉ោង​ មាន​ពលរដ្ឋ​ថៃ​ចាកចេញ​រយៈពេល​៤​ថ្ងៃ​ មានចំនួន​​៤៤២​នាក់ ​និង​ពលរដ្ឋ​កម្ពុជា​៨៧៥​នាក់​ ​គិតត្រឹម​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៥ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​រយៈពេល​៤​ថ្ងៃ​ដើមខែ​សីហា ឆ្នាំ​២០២៥​នេះ ​ឃើញ​ពលរដ្ឋ​ថៃ​បាន​ចាកចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ មាន​ចំនួន​៤៤២​នាក់​ស្រី​២២៨​នាក់ និង​ពលរដ្ឋ​កម្ពុជា​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​មាន​ចំនួន​៨៧៥​នាក់ (​ស្រី​៣៥១​នាក់) ​។

លោក​បាន​បញ្ជាក់​ថា​៖ ​នៅ​​ខែសីហា ឆ្នាំ​២០២៥​ ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បើក​ច្រក​ទ្វារ​ព្រំដែនខ្លង​លឹ​ក​ប្រទេស​ថៃ​ ដែល​ឈម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​៣​ម៉ោង ​ចាប់​បើក​ពី​ម៉ោង​១​រសៀល ​ដល់​ម៉ោង​៤រសៀល សម្រាប់​ពលរដ្ឋ​វិល​ចូល​ប្រទេស​វិញ​ពលរដ្ឋ​ថៃ​ចាកចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ​និង​ពលរដ្ឋ​កម្ពុជា​ចាក​ចេញពី​ទឹកដី​ថៃ​ចូល​មក​កម្ពុជា​ មាន​ពលករ​និង​អាជីវករ​នៅ​ផ្សារ​រ៉ូង​ក្លឿ​ ប្រទេស​ថៃ​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​ ​ច្រក​ទ្វារ​ខ្លោង​លឹ​ក​ប្រទេស​ថៃ​ដែល​ឈម​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​រយៈពេល​កន្លង​មក ​ភាគី​ទា​ហាន​ឈុត​ខ្មៅ​ថៃ​បាន​បិទបើក​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​.​ថៃ​ដោយ​(​ឯកតោភាគី​)​ បាន​បិទបើក​និង​កំណត់​ពេលវេលា​ចេញ​.​ចូល​តាម​ចិត្ត​នឹក​ចង់​ ដែល​បង្ក​ឱ្យ​​ជួប​ការ​លំបាក​ដល់​ពលរដ្ឋ​ថៃ​ចាកចេញ​និង​ពលរដ្ឋ​កម្ពុជា​ចូល​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ