ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំហូរ​ពលករ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ប្រហែល​ជាង​១០​ម៉ឺន​នាក់

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ពលរដ្ឋ និងពលករ​ខ្មែរប្រហែល​ជាង​១០​ម៉ឺន​នាក់ បាន​និង​កំពុង​សម្រុក​ចាក​ចេញ ពី​ប្រទេស​ថៃ វិល​ត្រឡប់​ចូល​មក​កាន់​ប្រទេស​កំណើត​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​«​ដូង​» ក្នុងស្រុក​កំ​រៀង នៅ​ថ្ងៃ​ទី…

ខេត្តបាត់ដំបង ​៖ ពលរដ្ឋ និងពលករ​ខ្មែរប្រហែល​ជាង​១០​ម៉ឺន​នាក់ បាន​និង​កំពុង​សម្រុក​ចាក​ចេញ ពី​ប្រទេស​ថៃ វិល​ត្រឡប់​ចូល​មក​កាន់​ប្រទេស​កំណើត​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​«​ដូង​» ក្នុងស្រុក​កំ​រៀង នៅ​ថ្ងៃ​ទី ០៥ សីហា នេះ​។ នេះ​បើ​តាម​ប្រសា​ស​ន៏​លោក សុខ លូ អភិបាលខេត្ត​បាត់ ដំបង ដែល​លោក​បាន​សរសេរ​សារ​ខ្លី បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​លោក​ផ្ទាល់​។

ជាមួយនឹង​មន្ត្រី​រដ្ឋបាល​ខេត្ត និងមន្ត្រី​ជំនាញ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ផង លោក សុខ លូ ដែល​លើក​នេះ មាន​ភរិយា​របស់​លោករួម​ដំណើរ​ផង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរ ជាតិ​«​ដូង​»​ទាំង​ព្រឹក​ព្រលឹម ដើម្បី​រង់ចាំ​ស្វា​គម​ន៍​ទ​ទួល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​កាន់​ប្រទេស​ខ្លួន​វិញ​ ។

នៅ​ក្នុង​បណ្ដាញ​សង្គម អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ បាន​បង្ហោះ​សំ​ណេ​រ​ខ្លី ដែល​លោក​ចង់​ប្រាប់​ពី​ចំនួន​ពលករ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី​០៥ សីហា នេះ ដោយ​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ​ពលករ​វិល​ចូល​មក​តាម​ច្រក​ដូង ច្រើន​ណាស់​…. បែប​ជាង​ដប់​ម៉ឺន​នាក់​ហើយ​»​។

បើ​ពិនិត្យ​លើ​ទិដ្ឋភាព​នៅ​ខាង​មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​«​ដូង​»​វិញ ថ្ងៃនេះ​(០៥ ០៨ ២៥) គេ​ឃើញ​ពលរដ្ឋ​ខ្មែរ​ណែនណាន់តាន់តាប់ បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ ជាមួយនឹង​សម្ពាយ​លើ​ស្មារ​ផង និង​ដឹក​តាម​រទេះរុញ​ផង ដែល​មាន​មន្ត្រី​រដ្ឋបាល​ខេត្ត និង​មន្ត្រី​ក្នុង​ស្ថាប័ន​នានា រាប់​សិប​នាក់​ជួយ ប្រឹងប្រែង​ជួយ​លី​សែង​និង​ដឹក​ជញ្ជូន​យ៉ាង​មមារញឹក​ ។ ជាមួយ​គ្នា​នោះ គេ​ក៏​ឃើញ​មន្ត្រី​មួយ​ចំនួន​បាន​ហុច​ទឹក​សុទ្ធ​ និង​ចំណីអាហារ​ផ្សេង​ជួន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទុកជា​អាហារ​សម្រន់​ផង​ដែរ ខណៈ​ដែល​ក្រុម​គ្រួ​ពេទ្យ​ឈរ​អម​ត្រៀបត្រា​ត្រៀម​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​មាន​បញ្ហា​សុខភាព​។

នេះ​ជា​បន្ទុក​ដ៏​ធ្ងន់​គួរសម​ដែរ សម្រាប់​រដ្ឋបាល​ខេត្តបាត់ដំបង ដែល​ត្រូវ​ប្រឈម​នឹង​ការ​ទ​ទួល​ដោះស្រាយ ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​កំពុង​ជួប​គ្រាអាសន្ន​។ ប៉ុន្តែ​យ៉ាងណា រដ្ឋបាល​ខេត្តបាត់ដំបង ដែល​ជា​សាមី ទ​ទួល​បន្ទុក​ផ្ទាល់​លើ​ភារកិច្ច​ដ៏​ធ្ងន់​គួរសម​នេះ រាជរដ្ឋាភិបាល ក៏​បាន​ប្រឹងប្រែង​ជួយ​ជ្រ​ម​ជ្រែង ស​ម្រួល​កិច្ចការ​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង ជា​រៀង​រហូត​មក​ជិត​ពី​រ
ស​ប្ដា​ហ៍​ក​ន្ល​ង​ទៅ​នេះ តាម​រយៈ​ការ​ផ្ដល់​រថយន្ត​រាប់រយ​គ្រឿង ដើម្បី​ជួយ​ដឹក​ជញ្ជូន​ពលករ និង​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ទៅ​កាន់​ស្រុក​កំណើត​ ។

ក្រៅពី​រថយន្ត​ផ្ទាល់​របស់​រដ្ឋបាល​ខេត្តបាត់ដំបង រថយន្ត​រាជ​ធានី​ភ្នំពេញ ក៏​នៅ​មាន​ជំនួយ​រថយន្ត​មក​ពី​តាម​បណ្ដា​ខេត្ត​នានា និង​យោធា​រាប់​សិប​គ្រឿង​បន្ថែម​ផង ដើម្បី​ជួ​យស​ម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គេ​រៀង​ៗ​ខ្មួ​ន​ដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ