ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​លឿន​ជួយ​ឱ្យ​អាយុ​វែង ​៖ មូលហេតុ​ដែល​អ្នក​គួរ​ចាប់ផ្តើម​ពី​ថ្ងៃនេះ

58 នាទី មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​សិក្សា​បង្ហាញ​ថា អ្នក​ដែល​ដើរ​លឿន (​ប្រហែល ៥,៧៦ គីឡូម៉ែត្រ​/​ម៉ោង​) មាន​អាយុ​វែង​ជាង​អ្នក​ដើរ​យឺត​ដល់​ទៅ ២១ ឆ្នាំ​។

ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព អ្នក​គួរ​ដើរ​ក្នុង​កម្រិត​មធ្យម​ឱ្យ​ដកដង្ហើម​ញាប់​បន្តិច ក្នុង​រយៈពេល ២០-៣០ នាទី​ក្នុង​មួយ​ថ្ងៃ (​ប្រហែល ៦,០០០-៧,០០០ ជំហាន​)​។ ពេលវេលា​ល្អ​បំផុត​គឺ​ក្រោយ​ញ៉ាំ​អាហារ​រួច ៣០ នាទី​ទៅ ១ ម៉ោង ដើម្បី​ជួយ​ដុត​បំផ្លាញ​ជាតិ​ស្ករ និង​គ្រប់គ្រង​សម្ពាធ​ឈាម​។

ទោះ​យ៉ាងណា ត្រូវ​ហាត់ប្រាណ​តាម​លទ្ធភាព​រាង​កាយ ដោយ​ចៀសវាង​ការ​ដើរ​ហួសកម្លាំង ជា​ពិសេស​ចំពោះ​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​៕