ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគីម ជុងអ៊ុន ដឹកនាំបញ្ជាផ្ទាល់៖ កូរ៉េខាងជើងប្រកាសសាកល្បងជោគជ័យនូវប្រព័ន្ធមីស៊ីលចម្រុះតាក់ទិក និងគ្រាប់កាំភ្លើងធំបញ្ជា GPS ជំនាន់ថ្មី

1 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​អះអាង​ នា​ថ្ងៃ​ទី​២៧ ​ឧសភា​ ថា បាន​សាកល្បង​នា​ពេល​មុន​នេះ ប្រព័ន្ធ​បាញ់​មី​ស៊ីល​ចម្រុះ​ថ្មី​ធុន​ស្រាល ព្រមទាំង​ប្រព័ន្ធ​មី​ស៊ី​ល​ចម្រុះ​បណ្ដែត​តាក់​ទិ​ក ​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​ KCNA ​ថា ការ​សាកល្បង​ទាំងនោះ ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​មេដឹកនាំ​ប្រទេស​លោក​គី​ម​ជុង​អ៊ុ​ន ​។ នា​ថ្ងៃ​ទី​២៦​ ឧសភា​ សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា ចាប់​ឃើញ​នា​វេលា​ម៉ោង​១៣​ម៉ោង​ក្នុងស្រុក ការ​បាញ់​មី​ស៊ីល​ច្រើន​គ្រាប់​ទៅ​សមុទ្រ​លឿង ​ក្នុង​នោះ​មាន​មី​ស៊ីល​បាលី​ស្ទិ​ក​រយៈ​ខ្លី​១​គ្រាប់​ផង ដែល​បាញ់​ចេញពី​ទីក្រុង​កូរ៉េ​ខាងជើង​ចុង​ជូ​ ។

រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ កូរ៉េ​ខាងជើង​បាន​បង្កើន​ការ​បាញ់​សាកល្បង​មីស៊ី​ល​។ តាម​កងទ័ព​កូរ៉េ​ខាងត្បូង​ថា បណ្ដា​មីស៊ី​ល​ពេល​បាញ់​សាកល្បង​បាន​ហោះហើរ ក្នុង​ចម្ងាយ​ប្រមាណ​ជា​៨០​គីឡូម៉ែត្រ​។ KCNA​លើក​ឡើង​ថា ការ​សាកល្បង​នោះ​អាច​ធ្វើការ​វិភាគ​ និង​វាយតម្លៃ​លើ​ក្បាល​គ្រាប់​មួយ ​សម្រាប់​បេសកកម្ម​ពិសេស​របស់​មី​ស៊ីល​បាលី​ស្ទិ​ក​តាក់​ទិ​ក និង​លើ​ភាព​ប្រាកដប្រជា​នៃ​គ្រាប់កាំភ្លើង​ធំ​ទំហំ​២៤០​មី​លី​ម៉ែត្រ​ បំពាក់​ដោយ​ប្រព័ន្ធ​តម្រង់​ចំ​គោលដៅ​បំផុត​ ។

លោក​គី​ម ​ជុង​អ៊ុ​ន ​ពោល​សរ​សើរ​ថា ប្រព័ន្ធ​គ្រឿង​សព្វាវុធ​ចម្បង​ទាំងនេះ គឺជា​សញ្ញា​ច្បាស់លាស់​មួយ​នៃ​ការ​កែ​លម្អ​កងកម្លាំង​យោធា​របស់​យើង​ និង​បង្ហាញ​ពី​ការ​រីក​ចម្រើន​ធំ​ៗ​ខាង​បច្ចេកទេស​ ៕