ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ក្ដៅ​ខ្លាំង? តែ​ផ្កា​​ម្ជូរ​ព្រឹក្ស​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា និង​ការពារ​ភាព​ចាស់

1 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ចំ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង តែ​ផ្កា​ម្ជូរ​ព្រឹក្ស​កំពុង​ក្លាយជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​ដើម្បី​ថែរក្សា​សម្រស់​។

តែ​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា ដែល​ដើរតួ​ជា «​ខែល​» ការពារ​កូ​ឡា​ជែ​ន​មិន​ឱ្យ​បំផ្លាញ​ដោយ​កាំរស្មី UV ជួយ​ពន្យារ​ភាព​ចាស់​នៃ​ស្បែក និង​បង្កើន​ភាព​ធន់​នៃ​ស្បែក​ពី​ខាងក្នុង​។ ក្រៅពី​នេះ វា​ក៏​មានគុណ​សម្បត្តិ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន និង​សម្អាត​ជាតិពុល​ដែល​នាំ​ឱ្យ​កើត​មុន​។

ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព អ្នក​គ្រាន់តែ​ហូត​ផ្កា​​ម្ជូរ​ព្រឹក្ស​ស្ងួត​ក្នុង​ទឹក​ក្ដៅ​រយៈពេល ១០-១៥ នាទី រួច​អាច​បន្ថែម​ទឹកឃ្មុំ ឬ​ផ្លែ​ឈើ​ស្រស់​តាម​ចំណូលចិត្ត ដើម្បី​រីករាយ​ជាមួយ​ភេសជ្ជៈ​ផ្ដល់​សុខភាព និង​សម្រស់​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ​៕