ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ​មាន​ទីតាំងជនភៀសសឹក​ចំនួន​២៦​កន្លែង​ស្មើនឹង​ ២ ២៩៦​គ្រួសារ

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ខេត្ត​បន្ទាយមាន​ជ័យ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥មាន​​តំបន់​សុវត្ថិភាព សម្រាប់​ជនភៀសសឹក​ចំនួន២៦​កន្លែង ស្មើនឹង ២ ២៩៦​គ្រួសារ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ខេត្ត​បន្ទាយមាន​ជ័យ គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥មាន​​តំបន់​សុវត្ថិភាព សម្រាប់​ជនភៀសសឹក​ចំនួន២៦​កន្លែង ស្មើនឹង ២ ២៩៦​គ្រួសារ គិត​ជាមនុស្ស​រាយ​ចំនួន ៨ ៥០៥​នាក់​(​ស្រី​៤ ៥២៦នាក់​) ក្នុង​នោះ​កុមារ​ចំនួន ១ ៧៤៦​នាក់ ដែល​បាន​ជម្លៀស​ពី​ព្រំដែន​កម្ពុជា​-​ថៃ ។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត ។

តំបន់​សុវត្ថិភាព​ចំនួន​២៦​កន្លែង​នោះ មាន ៖១-​ស្រុក​ព្រះនេត្រព្រះ ចំនួន​៣​កន្លែង ស្មើនឹង ៤៦០​គ្រួសារ មនុស្ស​រាយ​ចំនួន ១ ៦២៤​នាក់(​ស្រី​៩១៦​នាក់​) ក្នុង​នោះ​កុមារ ២៥៧​នាក់ ។២-​ស្រុក​ភ្នំស្រុក​ចំនួន​២​កន្លែង ស្មើនឹង​១២៥​គ្រួសារ មនុស្ស​រាយ​ចំនួន ៣៨៨​នាក់​(​ស្រី​២០១​នាក់​) ។៣-​ស្រុក​ថ្មពួក​មាន​ចំនួន​៨​ន្លែ​ង ស្មើនឹង ៤៤១​នាក់ មនុស្ស​រាយ​ចំនួន ១ ៣៧៧​នាក់(​ស្រី​៧១១​នាក់​) ក្នុង​នោះ​កុមារ ៤៣៥​នាក់ ។៤-​ក្រុង​សិរី​សោភ័ណ​មាន​ចំនួន​១​កន្លែង ១៤៦​គ្រួសារ មនុស្ស​រាយ​ចំនួន ៣៩២​នាក់ (​ស្រី​២៥៣​នាក់​) ក្នុង​នោះ​កុមារ ១៥៧​នាក់ ។

៥-​ស្រុក​អូរ​ជ្រៅ​មាន​ចំនួន​៣​កន្លែង ស្មើនឹង ៤៥៨​គ្រួសារ មនុស្ស​រាយ ២ ២០៨​នាក់​(​ស្រី​១ ០៨១​នាក់​) ក្នុង​កុមារ​ចំនួន ៤២៤​នាក់ ។៦-​ស្រុក​ស្វាយចេក​មាន​ចំនួន​១​កន្លែង ស្មើនឹង ១៧០​គ្រួសារ មនុស្ស​រាយ​មាន​ចំនួន ៥៨៦​នាក់​(​ស្រី​២៦០​នាក់​) ។ ៧-​ស្រុក​មង្គលបុរី​មាន​១​កន្លែង ចំនួន​៤៥​គ្រួសារ ស្មើនឹង ១៥៣​នាក់​(​ស្រី​៨៨​នាក់​) ក្នុង​នោះ​កុមារ​ចំនួន ៦៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ