ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរវិលត្រឡប់មកពីថៃ២៨៩នាក់ ដោយប្រើរថយន្ត១៩គ្រឿងដឹកជញ្ចូនពួកគាត់ទៅកាន់តាមបណ្តាខេត្ត

1 នាទី មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មាន​ពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចំនួន​២៨៩​នាក់ នគរបាល​ប្រើប្រាស់​រថយន្ត​១៩​គ្រឿង ដឹក​ជ​ញ្ចូ​ន​ពួក​គាត់​ទៅ​កាន់​តាម​បណ្តា​ខេត្ត នៅ​ថ្ងៃ​ទី​៥ ខែសីហា​ឆ្នាំ​២០២៥ ។ នេះ​បើ​តាម…

បន្ទាយ​មាន​ជ័យ ៖ មាន​ពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចំនួន​២៨៩​នាក់ នគរបាល​ប្រើប្រាស់​រថយន្ត​១៩​គ្រឿង ដឹក​ជ​ញ្ចូ​ន​ពួក​គាត់​ទៅ​កាន់​តាម​បណ្តា​ខេត្ត នៅ​ថ្ងៃ​ទី​៥ ខែសីហា​ឆ្នាំ​២០២៥ ។ នេះ​បើ​តាម ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យ​បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា​នេះ​។

អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី យ៉​ត សុផល ស្នងការ​រង ផែនការ​ងារ​កិច្ចការ​ប៉ុស្តិ៍ ដឹកនាំ​កម្លាំង​នគរបាល​ចំនួន​១៥​នាក់ សហការ​ជាមួយ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ជួយ​សម្របសម្រួល​ដល់​ការ​ឆ្លង​ដែន​របស់​ពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ មក​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ជា​លទ្ធផល នៅ​ថ្ងៃ​អង្គា​រ៍​នេះ ចាប់ពី​ម៉ោង​៨.០០​នាទី​ព្រឹក ដល់​ម៉ោង​៤.០០​នាទី​ល្ងាច ប្រជាពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​មាន​ចំនួន​២៨៩៩​នាក់ ស្រី​១៤៥​នាក់ ក្នុង​នោះ​កម្លាំង​នគរបាល​យើង​បាន​ប្រើប្រាស់​រថយន្ត​១៩​គ្រឿង ដឹក​ជូន​ពលរដ្ឋ​ទាំងនោះ​ទៅ​កាន់​ខេត្ត​ចំនួន​៤ រួម​មាន​: ខេត្តបន្ទាយមានជ័យ​២៧៦​នាក់ ស្រី​១៣៨​នាក់​, ខេត្តព្រៃវែង​៩​នាក់ ស្រី​៤​នាក់, ខេត្តពោធិ៍សាត់ ២​នាក់​ស្រី​, ខេត្តបាត់ដំបង ២​នាក់ ស្រី​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ