ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វឌ្ឍនភាពជួសជុលខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម សម្រេចបានជិត៥០%

1 ថ្ងៃ មុន

ខេត្តសៀមរាប៖ វឌ្ឍនភាពនៃការងារជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម បានសម្រេចលទ្ធផលប្រមាណ ៤៥% ហើយ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ ក្រោមការសហការគ្នារវាងអាជ្ញាធរជាតិអប្សរា…

ខេត្តសៀមរាប៖ វឌ្ឍនភាពនៃការងារជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម បានសម្រេចលទ្ធផលប្រមាណ ៤៥% ហើយ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

ក្រោមការសហការគ្នារវាងអាជ្ញាធរជាតិអប្សរា និង ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)​ការងារនេះបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។

លោក ​Chitranjan Kumar​ ប្រធានគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានឱ្យដឹងថា ការងារជួសជុលនេះត្រូវបានអនុវត្តជាបន្តបន្ទាប់ ដោយប្រកាន់ខ្ជាប់នូវបច្ចេកទេសដែលផ្អែកលើអនុសាសន៍របស់ក្រុមអ្នកជំនាញការ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ កាលពីពាក់កណ្ដាលឆ្នាំ ២០២៤ ក្រុមការងារបានផ្តោតលើការជួសជុលពង្រឹងគ្រឹះ ខឿន និងជញ្ជាំង។ បច្ចុប្បន្ន ពួកគេកំពុងបន្តរៀបថ្មដំបូលស្លាបសងខាងរបស់ខ្លោងទ្វារឡើងវិញ ទៅតាមលំនាំដើម។

លោក Kumar បានបញ្ជាក់បន្ថែមថា នៅក្នុងដំណើរការជួសជុលនេះ ថ្មថ្មីត្រូវបានបន្ថែមទៅលើផ្នែកដែលបាត់បង់ ឬថ្មដែលពុកផុយខូចខាតខ្លាំង មិនអាចប្រើប្រាស់ឡើងវិញបាន ដើម្បីពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារឱ្យរឹងមាំឡើងវិញ។ ក្រុមការងារនឹងបន្តខិតខំបញ្ចប់ការងារនេះឱ្យបានតាមផែនការនៅចុងឆ្នាំ២០២៦។ សម្រាប់ផ្នែកដែលនៅសេសសល់ គឺរចនាសម្ព័ន្ធកំពូលខ្លោងទ្វារដែលមានមុខព្រហ្មទាំងបួនទិស ដែលនឹងត្រូវចំណាយពេលប្រហែលមួយឆ្នាំទៀតដើម្បីបញ្ចប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ