ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ បុកចំហៀង​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត​ដឹកស្រូវ ត្រូវ​រថយន្ត​កិន​បាក់ជើង

2 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ ​១​គ្រឿង​ ចេញពីផ្ទះ​ទៅ​ធ្វើការ​រោងចក្រ ដោយ​ជិះ​ឆ្លងផ្លូវ​ ក៏​ជ្រុល​ទៅ​បុក​ចំ កាង​ចំហៀង​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត ​ធុន​យក្ស​ដឹកស្រូវ​១​គ្រឿង ហើយ​ត្រូវ​រថយន្ត​នោះ​…

រាជធានីភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ ​១​គ្រឿង​ ចេញពីផ្ទះ​ទៅ​ធ្វើការ​រោងចក្រ ដោយ​ជិះ​ឆ្លងផ្លូវ​ ក៏​ជ្រុល​ទៅ​បុក​ចំ កាង​ចំហៀង​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត ​ធុន​យក្ស​ដឹកស្រូវ​១​គ្រឿង ហើយ​ត្រូវ​រថយន្ត​នោះ​ កិន​អូស​ចម្ងាយ​ជាង​៣០​ម៉ែត្រ ទើបរ​បូស​ចេញ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​បាក់ជើង​ម្ខាង​សន្លប់​ស្ដូកស្ដឹង បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ចុះ​បិទទ្វារ​រថយន្ត​ និង​ចាក់សោ​ជាប់ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ឧប្បត្តិហេតុ​នោះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​ស៊ីជី​ន​ពីង ហៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត្រង់​ចំណុច​មុខ​ផ្សារ​រាត្រី ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ រូប​នោះ​ឈ្មោះ​ សុខ ស៊ី​ណ​យ អាយុ​ជាង​៣០​ឆ្នាំ មុ​របរ​កម្មករ​រោង​ផលិត​ស្រា​បៀរ​ហនុមាន មាន​ទីលំនៅ​ក្នុង​បរី​ពិភព​ថ្មី​គម្រោង​ទី​៣ ភូមិ​ព្រៃ​កី​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រង​របួស​បាក់ជើង។ គាត់​ជិះ​ម៉ូតូ​ ១​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល​ 1AH-4855 ហើយ​ម៉ូតូ​នេះ​ខូចខាត​ខ្ទេច​ទាំងស្រុង។ ដោយឡែក​ រថយន្ត​ដឹកស្រូវ ​ម៉ាក​FUSO ព​ណ៍​ស ក្បាល​ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ ​KCH-0056 និង​កន្ទុយ​រ៉ឺ​ម៉ក ​ពាក់​ស្លាក​លេខ​កំពង់ចាម​ 4A-1308 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​រង​ការ​ខូចខាត​បាក់​កាង​ចំហៀង​ខាងឆ្វេង ។

ប្រជាពលរដ្ឋ ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ​ តាម​ផ្លូវ​បេតុង​ ចេញពីផ្ទះ​ទៅ​ធ្វើការ ដោយ​ធ្វើ​ដំណើរ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​រថយន្ត​ដឹកស្រូវ​បើកបរ​តាម​មហាវិថី​ស៊ីជី​ន​ពីង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បុរស​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​ឆ្លង​មហាវិថី​ស៊ី ជី​ន​ពីង ហើយ​ក៏​ជ្រុល​ទៅ​បុក​កាង​ចំហៀង​ខាងឆ្វេង​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត​ខាងលើ ក៏​ត្រូវ​រថយន្ត​នេះ ​កិន​អូស​ជាង​៣០​ម៉ែត្រ​ទើប​របូត​ចេញ បណ្ដាល​ឲ្យ​រង​របួស​បាក់ជើង និង​សន្លប់​ស្ដូកស្ដឹង ។

ប្រជាពលរដ្ឋ ​បាន​និយាយ​បន្ត​ទៀត​ថា បន្ទាប់​មក​រថយន្ត​ដឹកស្រូវ​នេះ ​បាន​បើក​បន្ត​ទៅ​មុខ​បាន​ចម្ងាយ​ជាង​៥០​ម៉ែត្រ​ទៀត ទើប​ឈប់​ស្ងៀម​ហើយ​អ្នកបើកបរ​ក៏​បាន​ចុះ​រួច​បិទទ្វារ​ចាក់សោ ហើយ​រត់គេច​ខ្លួន​បាត់​ចោល​រថយន្ត ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​បាន​ខូចខាត​ខ្ទេច​ទាំងស្រុង​ប្រើ​ការ​លែង​កើត​តែ​ម្ដង។ ក្រោយ​ពេល​កើតហេតុ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​ដឹក​បុរស​រង​គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ​ចំណែក​រថយន្ត ​និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​ខណ្ឌ​កំ​បូល ​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ