ខេត្តបាត់ដំបង៖ ពលករខ្មែរបានសម្រុកនាំគ្នាមកពីប្រទេសថៃវិញ កើនឡើងដល់ជាង១២ម៉ឺននាក់ តាមច្រកទ្វារអន្តរជាតិដូង ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង គិតត្រឹមរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។
យោងតាមរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះ មានពលករជាង១២ម៉ឺននាក់ បានចូលតាមច្រកទ្វារអន្តរជាតិដូង។
ជាមួយគ្នានេះ អាជ្ញាធរខេត្តបាត់ដំបង បានបន្តចុះទៅសម្របសម្រួលពលករ ដែលកំពុងរង់ចាំរថយន្តជិះទៅស្រុកកំណើតវិញ ហើយនិងបន្តដឹកនាំក្រុមការងារប្រជុំនៅច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង បន្ថែមដើម្បីបង្កើនប្រសិទ្ធភាពការងារសម្របសម្រួលបន្តទៀតកាន់តែរលូនក្នុងការដឹកជញ្ជូនពលករទៅស្រុកកំណើតនៅតាមបណ្តាខេត្តនានាបានឆាប់រហ័ស៕
ចែករំលែកព័តមាននេះ