ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា៖ ថៃប្រើល្បិច «ស្វាស៊ីបាយលាបមាត់ពពែ» រហូតមកដល់ពេលនេះ

55 វិនាទី មុន

រាជធានីភ្នំពេញ៖ ថៃបានប្រើល្បិច «ស្វាស៊ីបាយលាបមាត់ពពែ» ចាប់តាំងពីមុនផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះល្បិចកលរបស់ថៃនៅតែដដែល គឺគេបង្វែរអ្វីដែលបានធ្វើចំពោះកម្ពុជា ទៅជាកម្ពុជាធ្វើទៅលើគេវិញ។ នេះបើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។…

រាជធានីភ្នំពេញ៖ ថៃបានប្រើល្បិច «ស្វាស៊ីបាយលាបមាត់ពពែ» ចាប់តាំងពីមុនផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះល្បិចកលរបស់ថៃនៅតែដដែល គឺគេបង្វែរអ្វីដែលបានធ្វើចំពោះកម្ពុជា ទៅជាកម្ពុជាធ្វើទៅលើគេវិញ។ នេះបើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ជូនថា ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានថៃបានបើកការវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16 ដែលបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជាថៃរាប់សែននាក់ត្រូវភៀសសឹក ចាកចេញពីផ្ទះសម្បែងរបស់ខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាព ដើម្បីគេចចេញពីគ្រាប់ផ្លោងរបស់សៀម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ