ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា ច្រានចោល​ព័ត៌មាន​ថា កូរ៉េ​បាន​លក់​គ្រាប់បែក និង​យន្តហោះ​វាយប្រហារ​ធុន​ស្រាល​ឲ្យ​ទៅ​ថៃ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ សីហា ២០២៥​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា របាយការណ៍ ដែល​បាន​ចេញផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុ​ជាមួយ​ចំនួន ទាក់ទង​នឹង​ការ​លក់​គ្រាប់…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ សីហា ២០២៥​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា របាយការណ៍ ដែល​បាន​ចេញផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុ​ជាមួយ​ចំនួន ទាក់ទង​នឹង​ការ​លក់​គ្រាប់ Korean GPS Guided bomb ដែល​ផលិត​ដោយ​កូរ៉េ និង​យន្តហោះ វាយប្រហារ​ធុន​ស្រាល At-6 TH ឱ្យទៅ​ប្រទេស​ថៃ​នោះ គឺជា​រឿង​មិន​ពិត​ទេ ។

រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ភ្លាម​ៗ និង​គ្មាន​លក្ខខណ្ឌ​រវាង​កម្ពុជា និង​ថៃ ហើយ​បាន​សម្តែង​ក្តី​សង្ឃឹមថា ភាគី​ទាំងអស់ នឹង​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដោយ​ស្មោះត្រង់ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ