ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ម៉ាក់​ឡិច​ស៊ី​ស​ ​បុក​រះ​រថយន្ត​ចំនួន២​គ្រឿង​ កំពុង​ឈប់​ស្តុ​ប រង​ការ​ខូចខាត​ធ្ងន់ធ្ងរ

39 នាទី មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​មួយ​គ្រឿង​ បើកបរ​ក្នុង​ល្បឿន​លឿន ​បុក​រះ​រថយន្ត​ជា​បន្តបន្ទាប់​ចំនួន ២គ្រឿង ​ដែល​កំពុង​ឈប់​ស្តុ​ប​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​ធ្ងន់ធ្ងរ​ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​មួយ​គ្រឿង​ បើកបរ​ក្នុង​ល្បឿន​លឿន ​បុក​រះ​រថយន្ត​ជា​បន្តបន្ទាប់​ចំនួន ២គ្រឿង ​ដែល​កំពុង​ឈប់​ស្តុ​ប​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​ធ្ងន់ធ្ងរ​ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង០១​និង​២០​នាទី​រសៀលថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បុរី​អង្គរ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ​។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់ ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ម៉ាកឡិច​ស៉ី​ស RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-9728 បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក់​ឡិច​ស៊ី​ស​ខាងលើ ​ធ្វើ​ដំណើរ​ដោយ​ល្បឿន​លឿន ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ ដែល​ជា​ចំណុច​ស្តុ​ប ​ក៏​បាន​បុក​រថយន្ត ម៉ាក់ XPander Cross ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-2669 ពីក្រោយ​យ៉ាង​ពេញទំហឹង រួច​រថយន្ត​បង្ក​បាន​រេ​ចង្កូត ជ្រុល​ទៅ​បុក​ជាមួយ​រថយន្តម៉ាក MG ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BM-6288​ មួយ​គ្រឿង​ទៀត ​បណ្ដា​លឱ្យ​រង​ការ​ខូចខាត​ ។

ទោះបីជា​យ៉ាងណា​ នៅ​ក្នុង​ហេតុការណ៍​នោះ​ ពុំ​បណ្ដា​ឲ្យ​មនុស្ស​រង​របួស​ឡើយ​ ។ ​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​នគរបាល​មូលដ្ឋាន​ ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ហើយ​ភាគី​រថយន្ត​បង្ក​ក៏​បាន​សម្រួល​សងការ​ខូចខាត​រថយន្ត​ទាំង​២​គ្រឿង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ