ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ប៉េងប៉ោះ មិន​ត្រឹមតែ​ជំនួយ​ដល់​ស្បែក​ទេ ថែម​ទាំង​ការពារ​ជំងឺមហារី.ក​ទៀត

13 ម៉ោង មុន

ផ្លែ​ប៉េងប៉ោះ មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​ដ៏​ពេញ​និយម​ក្នុង​ម្ហូបអាហារ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​ផង​ដែរ ។ ផ្លែ​ឈើ​នេះ សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដូច​ជា វីតាមីន C, វីតាមីន K,…

ផ្លែ​ប៉េងប៉ោះ មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​ដ៏​ពេញ​និយម​ក្នុង​ម្ហូបអាហារ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​ផង​ដែរ ។ ផ្លែ​ឈើ​នេះ សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដូច​ជា វីតាមីន C, វីតាមីន K, ប៉ូ​តា​ស្យូ​ម និង​ជា​ពិសេស សារធាតុ Lycopene ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។

អត្ថប្រយោជន៍​ចំពោះ​សុខភាព​របស់​ផ្លែ​ប៉េងប៉ោះ​មាន​ដូច​ជា​៖

ជំនួយ​សុខភាព​បេះដូង​: សារធាតុ Lycopene ដែល​មាននៅ​ក្នុង​ប៉េងប៉ោះ អាច​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ (LDL) និង​សម្ពាធ​ឈាម ដែល​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង ។ ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ទទួលទាន​ប៉េងប៉ោះ​ជា​ប្រចាំ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។

ការពារ​ជំងឺមហារីក​: សារធាតុ Lycopene និង Beta-carotene ក្នុង​ផ្លែ​ប៉េងប៉ោះ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ជំងឺមហារីក ដោយ​ជួយ​ការពារ​កោសិកា​ពី​ការ​ខូចខាត​។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ទទួលទាន​ប៉េងប៉ោះ​ច្រើន អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មួយ​ចំនួន​ដូច​ជា មហារីក​ក្រពេញ​ប្រូ​ស្តា​ត សួត និង​ក្រពះ​។

ល្អ​សម្រាប់​ស្បែក​: ដោយសារ​តែ​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ផ្លែ​ប៉េងប៉ោះ​ជួយ​ជំរុញ​ការ​ផលិត​កូ​ឡា​ជែ​ន (Collagen) ដែល​ធ្វើ​ឱ្យ​ស្បែក​តឹង​ណែន ភ្លឺ​ថ្លា និង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​។ វា​ក៏​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី UV ផង​ដែរ​។

ជំនួយ​ដល់​សុខភាព​ភ្នែក​: ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​ដូច​ជា Lycopene, Lutein និង Beta-carotene ដែល​ជួយ​ការពារ​ភ្នែក​ពី​ការ​ខូចខាត​ដោយ​ពន្លឺ​ពណ៌​ខៀវ​ពី​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺភ្នែកឡើងបាយ និង​ជំងឺ​ចុះ​ខ្សោយ​កោសិកា​ភ្នែក​។

ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​: វីតាមីន C ដ៏​ច្រើន​នៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​ឱ្យ​រឹង​មាំ ដើម្បី​ប្រឆាំង​នឹង​មេរោគ​ផ្សេង​ៗ និង​ជំងឺ​ផ្តាសាយ​។

ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​: ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​ជាតិ​សរសៃ (Fiber) និង​ជាតិ​ទឹក​ច្រើន ដែល​ជួយ​ជំរុញ​ចលនា​ពោះវៀន​ឱ្យ​ដំណើរការ​បាន​ល្អ និង​ជួយ​ការពារ​បញ្ហា​ទល់លាមក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ