ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​បានហើយ ក្រុម​ចោរប្ល.ន់ធ្វើ​សកម្មភាព​កា.ប់​បុរស​ម្នាក់​ប្ល.ន់​យក​ម៉ូតូ​នៅ​​មហាវិថី​ឈ្នះ​ឈ្នះ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​មិន​បាន​សម្រេច​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ ជាមួយ​អធិការដ្ឋាន​នានា ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៦ នាក់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ផ្ដួល​កាប់​ប្លន់​មិន​ដល់​២៤​ម៉ោង​ផង​។ គួររំលឹកថា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​មិន​បាន​សម្រេច​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ ជាមួយ​អធិការដ្ឋាន​នានា ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៦ នាក់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ផ្ដួល​កាប់​ប្លន់​មិន​ដល់​២៤​ម៉ោង​ផង​។ គួររំលឹកថា បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​៤​នាក់​ចា​.​ក់​ជា​ច្រើន​កាំ​បិ​.​ត នៅ​មហាវិថី​ឈ្នះ​ឈ្នះ

ជនសង្ស័យទាំង៦នាក់ខាងលើ រួមមាន​១-​ឈ្មោះ ធី សុខ​ថា ហៅ ញ៉ា​ញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​,២.​ឈ្មោះ ភឿន វុ​ធ​ឌី ហៅ​ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ,៣​ឈ្មោះ សរ ដេ​វីត ហៅ វិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​,៤.​ឈ្មោះ អុច សូលី​ម៉ា​ទូ​សុ​ី​ង ហៅ សុ​ី​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​,៥.​ឈ្មោះ ស្រី គិ​មសុ​ី​រ ហៅ ត្រេ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​និង​៦.​ឈ្មោះ ណឿ​ន វាសនា ហៅ ស្នា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។

លោក​វរសេនីយ៍ឯក​ម៉​ម សា​វន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី​ប៊ុ​ន សត្យា​ស្នងការ​រង ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ នគរបាល ជំនាញ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ចុះ​សហការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់​កាលពី​យប់​ថ្ងៃ​ទី​១៧​ខែ តុលា ឆ្នាំ​២០២៥​។

លោក​វរៈសេនីយ៍ឯក ម៉​ម សា​វន បានអោយ​ដឹង​ទៀត​ថា​ជនសង្ស័យ​ជា​មុខសញ្ញា​មុខ​ប្លន់​ដែល​ធ្វើ​សកម្មភាព​ពីរ​ករណី​,​ករណី​ទី​១.​ធ្វើ​សកម្មភាព លួច​មាន​ស្ងា​ន​ទម្ងន់ទោស​(​កាប់​ប្លន់​យក​ម៉ូតូ​) បណ្តាល​អោយ​ជន​រង​គ្រោះ​ម្នាក់​រង​របួសធ្ងន់ ធ្លាយ​ពោះ​នៅ​ចំណុច ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ក្រុម​ទី​១៤ ភូមិ​បាក់​ខែង​លេ​ី​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រហែល ០៤​ម៉​៣០​នាទី ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ ២០២៥​។

ករណី​ទី​២: លួច​មាន​ស្ងា​ន​ទម្ងន់ទោស បណ្តាល​អោយ​ជន​រង​គ្រោះជា​បុរស រង​របួស ធ្ងន់ (​ប្លន់​យក​ម៉ូតូ​) នៅ​ផ្លូវ ៣០​ម៉ែត្រ ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ វេលា​ម៉ោងជាង​២​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​១៣​ ខែតុលា ឆ្នាំ ២០២៥​។ បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មានៈ​ម៉ូតូ​៤​គ្រឿង និង​ដាវ​ចំនួន​២​ដេ​ី​ម​ដែល​ធ្វេ​ី​សកម្មភាព​កាប់​ជន​រង​គ្រោះ​។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ ២០២៥​ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បាន​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ផ្តូ​លហើយ​កាប់​ទៅ​ជន​រង​គ្រោះជា​ច្រើន​ដាវ​បណ្ដាល​ឲ្យ​រង​របួស​ធ្លាយ​ពោះ​តែ​ប្លន់​យក​ម៉ូតូ​ពុំ​បាន​សម្រេច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្រែក​ឆោឡោ​។

ហេតុការណ៍​បាន​កើតឡើង​នៅ​ចំណុច​មហាវិថី​ឈ្នះ​ឈ្នះ​ក្បែរ​ផ្សារ​ម៉ា​ក្រូ​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​នៅ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ សឿ​ន ចាន់ ភេទ ប្រុស​អាយុ​៣៥​ឆ្នាំ ជនជាតិ ខ្មែរ​នៅ​ខណ្ឌ​កំ​បូល​រាជធានី​ភ្នំពេញ​បាន​ជិៈ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១LQ-៥៧២១​គោលបំណង​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​ខេត្តកំពង់ធំ​។​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ត្រូវ​ក្រុម​ជនសង្ស័យ​ធាក់​ម៉ូតូ​ផ្តួល​កាប់​ប្លន់​យក​ម៉ូតូ​តែ​ពុំ​បាន​សម្រេច​។​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ពី​ព្រឹក​នៅ​វេលា​យប់​ថ្ងៃ​ដដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌដង្កោ ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្ត​បន់​ចំនួន​៦​នាក់​។​ចំណែក​បក្សពួក​នៅ​សេសសល់​សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ឲ្យ​ដល់​ឬ​ស​គល់​តែ​ម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​កម្លាំង ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ