ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ជាង២០០គ្រួសារ ទទួលបានស្បៀងអាហារ ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង

13 ម៉ោង មុន

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ជាង២០០គ្រួសារ ទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនផង ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០២៥​…

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ជាង២០០គ្រួសារ ទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនផង ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០២៥​ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្ត រួមជាមួយអ្នកពាក់ព័ន្ធជាច្រើនអង្គ/នាក់ បាន​អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេក្នុងស្រុកជលគីរី ចំនួន ១៥០គ្រួសារ និងស្រុករលាប្អៀរ ចំនួន ៧៤គ្រួសារ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ រាជរដ្ឋាភិបាលកម្ពុជា គឺនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ទីណាមានការលំបាក ទីនោះគឺមានកាកបាទក្រហមកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារថ្នាក់កណ្ដាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងចូលរួមជួយសម្រាលទុក្ខលំបាកបងប្អូនភ្លាមៗ។

ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ