ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​និង​ថៃ​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព បន្ទាប់​ពី​ការ​ចរចា​នៅ​ម៉ា​ឡេ​ស៊ី​

5 ម៉ោង មុន
  • ភ្នំពេញ

កម្ពុជា​និង​ថៃ​ បាន​សម្រេច​លើ​ឯកសារ​មួយ​ដែល​អាច​ហៅ​ថា ​កិច្ចព្រមព្រៀង​សន្តិភាព បន្ទាប់​ពី​មាន​កិច្ចប្រជុំ​មួយ​នៅ​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា រវាង​រដ្ឋមន្ត្រី​កាបរទេស​កម្ពុជា​និង​ថៃ ​ដោយ​មាន​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី និង​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​អ្នកសម្របសម្រួល​ ។…

កម្ពុជា​និង​ថៃ​ បាន​សម្រេច​លើ​ឯកសារ​មួយ​ដែល​អាច​ហៅ​ថា ​កិច្ចព្រមព្រៀង​សន្តិភាព បន្ទាប់​ពី​មាន​កិច្ចប្រជុំ​មួយ​នៅ​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា រវាង​រដ្ឋមន្ត្រី​កាបរទេស​កម្ពុជា​និង​ថៃ ​ដោយ​មាន​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី និង​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​អ្នកសម្របសម្រួល​ ។

នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​កាបរទេស​កម្ពុជា លោក ប្រាក់ សុ​ខុន បាន​ប្រាប់​ទូរទស្សន៍​ជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា នៅ​ពេល​ដែល​លោក​បាន​ត្រឡប់​មក​ពី​កិច្ចប្រជុំ​នៅ​ម៉ា​ឡេ​ស៊ី​ ។

លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ឯកសារ​នេះ​​ នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​និង​ថៃ ដោយ​មាន​លោក​ដូ​ណា​ល់​ត្រាំ​នឹង​ចូលរួម​ជា​សាក្សី និង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម​ជា​ម្ចាស់ផ្ទះ​។

ការ​ចុះហត្ថលេខា​នេះ ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ពេល​ដែល​មេដឹកនាំ​អាស៊ាន លោក​ដូ​ណា​ល់​ត្រាំ និង មេដឹកនាំ​ជា​ច្រើន​ប្រទេស​ទៀត ​​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពី​ថ្ងៃ​ទី​២៦ ​ទៅ​២៨​​ ខែតុលា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ