ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហាម៉ាស់​ប្រកាស​ថា​ខ្លួន​មិន​កាត់​រំសាយ​អា.វុធ​ទៅ​តាម​ការ​ទាមទារ​ជា​ដាច់​ខាត

6 ម៉ោង មុន

ទី​ក្រុង​ហ្កា​ហ្សា​៖ លើក​នេះច្បាស់​ហើយ​ ក្រុម​ហាម៉ាស់​ប្រកាស​ថា​ខ្លួន​មិន​ទម្លាក់​អាវុធ​ចុះ​ជា​ដាច់​ខាត​។ នៅ​ក្នុង​បទ​សម្ភាស​ថ្មី​ៗ​នេះ មន្ត្រី​ជាន់​ខ្ពស់​របស់​ហម៉ាស់​ថ្លែង​ថា​ហាម៉ាស់​តាំង​ចិត្ត​ថា​ត្រូវ​តែ​មើល​ការ​ខុស​ត្រូវ​ទៅ​លើ​ប្រព័ន្ធ​សន្តិ​សុខ​នៅ​តំបន់​ហ្កា​ហ្សា​នៅ​ក្នុង​សម័យ​អន្តរ​កាល​ដែល​កំពុង​មាន​បទ​ឈប់​បាញ់​។ មន្ត្រី​រូប​នេះ​មិន​ធានា​ថា​យុទ្ធ​ជន​របស់​ក្រុម​ហាម៉ាស់​នឹង​កាត់​រំសាយ​អា​វុធ​នោះ​ទេ​។ ការ​ថ្លែង​ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​របស់​លោក​ត្រាំ និ​ង​អ៊ីស្រា​អែល​ដើម្បី​ធ្វើ​ជា​បុរេ​លក្ខ​ខណ្ឌ​នៃ​ការ​​​អនុវត្ត​ផែន​ការ​សន្តិ​ភាព​ដំណាក់​កាល​បន្ត​បន្ទាប់​ទៀត​។ តាម​ពិត​ការ​ដោះ​លែង​ចំណាប់​ខ្មាំង និង​​ការ​ប្រគល់​សាក​សព​​ចំណាប់​ខ្មាំង​គ្រាន់​តែ​ជា​ដំណោះ​ស្រាយ​ដ៏​តូច​មួយ​​តែ​ប៉ុណ្ណោះ​។…

ទី​ក្រុង​ហ្កា​ហ្សា​៖ លើក​នេះច្បាស់​ហើយ​ ក្រុម​ហាម៉ាស់​ប្រកាស​ថា​ខ្លួន​មិន​ទម្លាក់​អាវុធ​ចុះ​ជា​ដាច់​ខាត​។ នៅ​ក្នុង​បទ​សម្ភាស​ថ្មី​ៗ​នេះ មន្ត្រី​ជាន់​ខ្ពស់​របស់​ហម៉ាស់​ថ្លែង​ថា​ហាម៉ាស់​តាំង​ចិត្ត​ថា​ត្រូវ​តែ​មើល​ការ​ខុស​ត្រូវ​ទៅ​លើ​ប្រព័ន្ធ​សន្តិ​សុខ​នៅ​តំបន់​ហ្កា​ហ្សា​នៅ​ក្នុង​សម័យ​អន្តរ​កាល​ដែល​កំពុង​មាន​បទ​ឈប់​បាញ់​។ មន្ត្រី​រូប​នេះ​មិន​ធានា​ថា​យុទ្ធ​ជន​របស់​ក្រុម​ហាម៉ាស់​នឹង​កាត់​រំសាយ​អា​វុធ​នោះ​ទេ​។

ការ​ថ្លែង​ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​របស់​លោក​ត្រាំ និ​ង​អ៊ីស្រា​អែល​ដើម្បី​ធ្វើ​ជា​បុរេ​លក្ខ​ខណ្ឌ​នៃ​ការ​​​អនុវត្ត​ផែន​ការ​សន្តិ​ភាព​ដំណាក់​កាល​បន្ត​បន្ទាប់​ទៀត​។ តាម​ពិត​ការ​ដោះ​លែង​ចំណាប់​ខ្មាំង និង​​ការ​ប្រគល់​សាក​សព​​ចំណាប់​ខ្មាំង​គ្រាន់​តែ​ជា​ដំណោះ​ស្រាយ​ដ៏​តូច​មួយ​​តែ​ប៉ុណ្ណោះ​។ ​នៅ​មាន​បញ្ហា​ស៊ី​ជម្រៅ​ដែលស្មុគស្មាញ​ជាង​នេះ​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​។

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុម​ហាម៉ាស់​ លោក​មហា​មេត ណាហ្សាល់​ (Mohammed Nazzal) ថ្លែង​ថា​ក្រុម​របស់​លោក​ត្រៀម​ខ្លួន​ទទួល​យក​បទ​ឈប់​បាញ់​រយៈ​ពេល​៥​ឆ្នាំ​ដើម្បី​យក​​ឱកាស​​​នេះ​កសាង​តំបន់​ហ្កា​ហ្សា​ឡើង​វិញ​បន្ទាប់​ពី​រង​គ្រោះ​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ​។ ចំពោះ​របាយ​ការណ៍​ថា​​ហាម៉ាស់​ចាប់​ផ្ដើម​ពង្រឹង​កម្លាំង​ និង​ចាត់​ការ​ក្រុម​ដែល​ប្រឆាំង​នឹង​ខ្លួន​នោះ លោក​ណាហ្សាល់​សូម​ការ​ពារ​ចំណាត់​ការ​នេះ​។ លោក​ចាត់​ទុក​ថា​ក្រុម​បង​ធំ​ដែល​ធ្លាប់​អុក​ឡុក​តំបន់​ហ្កា​ហ្សា​នៅ​ពេល​ហាម៉ាស់​ជាប់​ដៃ​ធ្វើ​សង្គ្រាម​នោះ​ពួក​គេ​ជា​ឧក្រិដ្ឋ​ជន​ដែល​សម្លាប់​មនុស្ស​។ ដូច្នេះ​ត្រូវ​តែ​កម្ចាត់​ចោល​។

បើ​ដូច​ការ​​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ហាម៉ាស់​​​មែន មាន​ន័យ​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​អនុ​វត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញ​លេញ​ប្រហែល​ជា​ពិបាក​​នឹង​ទៅ​រួច​។ ​ឥឡូ​វនេះ​ មាន​គំលាត​គ្នា​ខ្លាំង​រវាង​ជំហរ​របស់​ក្រុម​ហាម៉ាស់ និង​ផែន​ការ​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ត្រាំ​។ គម្រោង​ចរ​ចា​គ្នា​ជា​ថ្មី​នឹង​ចាប់​ផ្ដើម​ឆាប់​ៗ​នេះ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​​ការ​កាត់​រំសាយ​អាវុធ​របស់​ហាម៉ាស់​ និង​ការ​គ្រប់​គ្រង​តំបន់​ហ្កា​ហ្សា​។

អ្នក​សារ​ព័ត៌​មាន​បាន​ទាក់​ទង​ទៅ​ខុទ្ទ​កាល័យ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ដើម្បី​ធ្វើ​អត្ថា​ធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ហាម៉ាស់​ដូច​ខាង​លើ​នេះ​។ ខុទ្ទ​កាល័យ​ថ្លែង​ថា​អ៊ីស្រា​អែល​គាំទ្រ​ស្មារតី​នៃ​បទ​ឈប់​បាញ់​ជា​និច្ច​ ហើយ​នឹង​បន្ត​អនុវត្ត​យ៉ាង​​ពេញ​លេញ​ទៅ​តាម​ផែន​ការ​សន្តិ​ភាព​។ គួរ​កត់​សម្គាល់​ថា​ក្រុម​ហាម៉ាស់​ប្រកាស​គាំទ្រ​ផែន​ការ​សន្តិ​ភាព​ទាំង​ម្ភៃ​ចំណុច​នោះ​ដោយ​អន្លើ។​​ មាន​ន័យ​ថា​ពួក​គេ​មិន​ទាន់​ឯក​ភាព​១០០%​ទេ​ដោយ​លើក​ហេតុ​ផល​ថា​ចាំ​ពិគ្រោះ​ជា​មួយ​ក្រុម​ប៉ា​ឡេ​ស្ទីន​ដទៃ​ទៀត​សិន​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ