ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព្រមាន​ពី​សេវា​ដោះស្រាយ​គណនី​ហ្វេ​ស​ប៊ុ​ក​​ត្រូវ​បាន​បិទ (Disable) តម្លៃ​ថ្លៃ​ហួសហេតុ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានចេញសេចក្តីជូនដំណឹងថា ថ្មីៗនេះ បានឃើញ​មានការ​ផ្សព្វផ្សាយ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ដែល​គណនី​របស់​ពួក​គេ​ ត្រូវ​បាន​បិទ (Disable) ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​។ ទន្ទឹម​នឹង​នេះ…

រាជធានីភ្នំពេញ ៖ យោងតាមនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានចេញសេចក្តីជូនដំណឹងថា ថ្មីៗនេះ បានឃើញ​មានការ​ផ្សព្វផ្សាយ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ដែល​គណនី​របស់​ពួក​គេ​ ត្រូវ​បាន​បិទ (Disable) ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​។

ទន្ទឹម​នឹង​នេះ នាយកដ្ឋាន​ក៏​បាន​សង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំនួន​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ សេវាកម្ម​ដោះស្រាយ​បញ្ហា​គណនី​ហ្វេ​ស​ប៊ុ​ក​ ដែល​ត្រូវ​បាន​បិទ (Facebook Disabled) ដោយ​គិតថ្លៃ​សេវាកម្ម​ចន្លោះ​ពី​៥០០​ដុល្លារ ដល់​១,២០០​ដុល្លារ​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក និង​ជូនដំណឹង​ដល់​អ្នក​ប្រើប្រាស់​បណ្ដាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​គណនី​ត្រូវ​បាន​បិទ (Disable) ដូច​តទៅ​៖

១-កុំ​ទាន់​បង់ប្រាក់​សម្រាប់​សេវាកម្ម​ដោះស្រាយ​បញ្ហា​ដោយ​បុគ្គល​ឯកជន ដោយសារ អាច​ចំណាយ​ថវិកា​ដោយ​មិន​ទទួល​បាន​លទ្ធផល​។
២-សូម​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ប្រើប្រាស់​សេវាកម្ម​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ឬ​មិន​មានការ​ទទួលស្គាល់​ផ្លូវការ​ពី​ក្រុមហ៊ុន Meta ឬ​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​។
៣-បញ្ហា​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ត្រូវ​បាន​បិទ (Facebook Disabled)​ជា​ករណី​ដែល​អាច​បណ្តាល​មក​ពី​ក្រុមហ៊ុន Meta ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​។ ដូច្នេះ សូមអ្នក​ប្រើប្រាស់​រង់ចាំ​ដំណោះស្រាយ​ផ្លូវការ​ពី​ក្រុមហ៊ុន Meta​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​នេះ ​មិន​ទាន់​មាន​អំណះអំណាង​ណាមួយ​ពិតប្រាកដ​ថា ​មូលហេតុ​ការ​បិទ​គណនី​ហ្វេ​ស​ប៊ុ​កមក​ពី​អ្វី​នោះ​ទេ​។ ដូច្នេះ សូមអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ការ​ប្រុង​ប្រយ័ត្ន និង​ទាក់ទង​ទៅ​ក្រុមហ៊ុន Meta ដោយ​ផ្ទាល់​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ