រោងចក្រផលិតបារីនៅស្រុកបាទីខេត្តតាកែវរងការពិន័យ! រកឃើញបំពុលបរិស្ថានលើសស្ដង់ដា
- តាកែវ
ខេត្តតាកែវ ៖ យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា បានរកឃើញរោងចក្រផលិតបារីនៅខេត្តតាកែវដំណើរការមិនគោរពត្រឹមត្រូវតាមច្បាប់បរិស្ថាន ។

ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាងឃុំកណ្ដឹងតូច ឃុំត្រពាំងសាប មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដឹង និងមន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានរកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន LH-TBC (CAMBODIA) CO., LTD ស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។
ក្រុមការងារបានពិនិត្យឃើញថា រោងចក្រមិនបានបំពាក់ប្រព័ន្ធបឺតខ្យល់ក្នុងអគារផលិតកម្មគ្រប់គ្រាន់ និងពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាត់បន្ថយក្លិនភាយចេញទៅក្រៅនោះទេ។ រោងចក្រមានឡសម្ងួតចំនួន១គ្រឿង និងពុំមានបំពាក់ប្រព័ន្ធសម្អាតផ្សែងនោះទេ។ ក្រុមការងារបានធ្វើតេស្តគុណភាពខ្យល់ត្រូវបានរកឃើញ លើសកម្រិតកំណត់ស្ដង់ដា។ ជាមួយគ្នានេះ រោងចក្របាន ដំណើរការអាជីវកម្ម ពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ។

នៅចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ ដោយតម្រូវឱ្យក្រុមហ៊ុន



ចែករំលែកព័តមាននេះ