ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្នេរតេជោសន្តិភាពកែប ​លេចចេញជារូបរាងបណ្តើរៗ ពេលរួចរាល់នឹងបើកឱ្យកម្សាន្តសប្បាយ​​ឆាប់ៗខាងមុខនេះ

14 ម៉ោង មុន

ខេត្តកែប៖ ​”ឆ្នេរតេជោសន្តិភាពកែប” ប្រវែងជិត៣គីឡូម៉ែត្រ បាន​លេចចេញរូបរាងបណ្តើរៗ តាមគម្រោងប្លង់ទំនើប ពេលរួចរាល់នឹងដាក់ជូនសាធារណៈកម្សាន្តសប្បាយនាពេលខាងមុខឆាប់នេះៗ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ឯកឧត្តម សោម…

ខេត្តកែប៖ ​”ឆ្នេរតេជោសន្តិភាពកែប” ប្រវែងជិត៣គីឡូម៉ែត្រ បាន​លេចចេញរូបរាងបណ្តើរៗ តាមគម្រោងប្លង់ទំនើប ពេលរួចរាល់នឹងដាក់ជូនសាធារណៈកម្សាន្តសប្បាយនាពេលខាងមុខឆាប់នេះៗ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅរសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ឆ្នេរតេជោសន្តិភាពកែប ដែលមានប្រវែង ២.៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បាននិងកំពុងពន្លឿនការស្ថាបនាលេចចេញរូបរាងបណ្តើរៗ តាមគម្រោងប្លង់ទំនើប និងរួចរាល់ដាក់ជូនសាធារណៈកម្សាន្តសប្បាយនាពេលខាងមុខឆាប់ៗ។

ឯកឧត្តម អភិបាលខេត្ត បានប្រសាសន៍បែបនេះ ក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ដោយមានអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម សូ សិង្ហា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាង ឯកឧត្តម សាយ សំ អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

​សូមជម្រាបជូនថា បើ​តាម​ប្លង់​មេ គម្រោង​​​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​នៅ​ខេត្ត​កែប​មាន​ប្រវែង ២.៧០០ ម៉ែត្រ ចាប់​ពី​ផ្សារ​ក្ដាម​ទៅដល់​ព្រៃ​កោងកាង ស្ថិត​នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុង​កែប ខេត្ត​កែប ក្នុង​នោះ​ត្រូវ​សាងសង់​ឆ្នេរខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​មាន​ទទឹង​យ៉ាង​តិច​ប្រវែង ៣០ ម៉ែត្រ។ ក្នុង​គម្រោង​ក៏​មាន​ការ​សាងសង់​សួន​ច្បារ​សាធារណៈ ​និង​ការ​ដាំ​ដើមឈើ​នៅ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ​​​មាន​ទទឹង​ ៥០ ម៉ែត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ