ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កើត​អគ្គិភ័យ​ទាំង​កណ្តា​លរាត្រី ​ភ្លើង​ឆេះ​បំផ្លាញ​ផ្ទះ​វីឡា​ប្រណីត​មួយ​របស់​ជនបរទេស​នៅ​ខេត្ត​ភូ​កេ​ត​

1 ថ្ងៃ មុន

ខេត្ត​ភូ​កេ​ត​ ៖ ផេ​ក Fire &Rescue Thailand បាន​ផ្សាយ​នៅ​សុក្រ​នេះ​ថា កាលពី​វេលា​ម៉ោង​២២:៣០​នាទី ថ្ងៃ​ទី​១៦ ខែតុលា​…

ខេត្ត​ភូ​កេ​ត​ ៖ ផេ​ក Fire &Rescue Thailand បាន​ផ្សាយ​នៅ​សុក្រ​នេះ​ថា កាលពី​វេលា​ម៉ោង​២២:៣០​នាទី ថ្ងៃ​ទី​១៦ ខែតុលា​ ម្សិលមិញ មាន​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​វីឡា​មួយ​កន្លែង នៅ​ក្នុង​ច្រក​ផ្លូវ​កៈ​ទូ ក្រុង​កៈ​ទូ ខេត្ត​ភូ​កេ​ត ​ដែល​ជា​កម្ម​សិទ្ធ​របស់​ជនបរទេស ដែល​ខណៈ​ពេល​កើតហេតុ មាន​មនុស្ស ៣​នាក់​កំពុង​រស់នៅ​ក្នុងផ្ទះ​នោះ ប៉ុន្តែ​ជា​សំណាងល្អ អ្នក​ទាំងនោះ​បាន​រត់​ចេញ​មក​ទាន់​ពេលវេលា​ ។

ភ្លើង​បាន​ឆាបឆេះ​យ៉ាង​លឿន និង​ខ្លាំងក្លា នៅ​ជាន់​លើ​ផ្ទះ ខណៈ​ដែល​មន្ត្រី​ពន្លត់​អគ្គិភ័យ បាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ជា​ច្រើន​ឡាន ដោយ​ចំណាយពេល​ប្រហែល ៤០​នាទី ទើប​អាច​គ្រប់គ្រង​ភ្លើង​បាន ប៉ុន្តែ ផ្ទះ​នោះ​ត្រូវ​បាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​ ។

ដោយឡែក មូលហេតុ​ នៃ​អគ្គិភ័យ​នេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ​ពិនិត្យ​កន្លែង​កើតហេតុ​នៃ​ខេត្ត​ភូ​កេ​ត ​។

ហេតុការណ៍​នេះ មិន​មាន​នរណា​ម្នាក់​រង​របួស ឬ​ស្លា​.​ប់​ទេ ប៉ុន្តែ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ដែល​រស់នៅ​ម្តុំ​នោះ​ទាំង​កណ្តាលរាត្រី ៕

កែសម្រួលដោយ