ខេតាកែវ៖ ប្រជាកសិករខេត្តតាកែវ នឹងទទួលបានការបណ្ដុះបណ្ដាលការបង្កាត់ និងភ្ញាស់ពូជបង្កងតាមបច្ចេកទេសថ្មីពីប្រទេសចិន តាមរយៈអាជ្ញាធរខេត្តតាកែវ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថាឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៥នេះ បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចសិក្សាឈ្វេងយល់ពីការបង្កាត់ភ្ញាស់ពូជបង្កង នៅក្នុងកសិដ្ឋានមួយកន្លែង ភូមិហ៊ូចូវ ក្រុងស៊ែរមែន ខេត្តហ្វូជាន សាធាររដ្ឋប្រជាមានិតចិន។
បើតាមរដ្ឋបាលខេត្ត, ការចុះសិក្សាឈ្វេងយល់ពីការបង្កាត់និងភ្ញាស់ពូជបង្កងរបស់លោកអភិបាលខេត្តតាកែវនិងគណៈប្រតិភូ គឺស្របពេលដែលខេត្តតាកែវគឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលទទួលទិន្នផលបង្កងធម្មជាតិប្រមាណ៥តោនក្នុងមួយឆ្នាំៗនិងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយខេត្តតាកែវក៏ជាខេត្តមួយដែលមានការចញ្ចឹមបង្កងនៅតាមបណ្ដាលស្រុកមួយចំនួនផងដែរ។
ទស្សនៈកិច្ចរបស់គណៈប្រតិភូខេត្តតាកែវនៅកសិដ្ឋានបង្កាត់និងភ្ញាស់ពូជបង្កងនៅក្រុងស៊ែរមែន ខេត្តហ្វូជាន នឹងនាំមកនូវផ្លែការជាច្រើនជាក់ជាពុំខានក្នុងការបង្កាត់និងភ្ញាស់ពូចបង្កងនៅក្នុងខេត្តតាកែវ។
គួរបញ្ជាក់ថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានដឹកនាំគណៈប្រតិភូខេត្តតាកែវ ទៅចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិនរយៈពេល៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ហើយនឹងបន្តទៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន ដើម្បីទស្សនកិច្ច ប្រព័ន្ធចម្រោះទឹកកខ្វក់ វិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម វិស័យរ៉ែ ហើយគណៈប្រតិភូខេត្តតាកែវក៏គ្រោងនឹងបង្ហាញអំពីសក្តានុពលរបស់ខេត្តតាកែវ ដល់អ្នកវិនិយោគជនជាតិចិនផងដែរ៕
ចែករំលែកព័តមាននេះ