ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​មួយ​យប់​មិនឃើញ​ចេញពី​បន្ទប់ អ្នក​ជិតខាង​សង្ស័យ​គាស់​ទ្វារ​ប្រទះ​ឃើញ​ដេក​ស្លាប់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ម្នាក់ បាន​បាត់​ខ្លួន​មួយ​យប់ មិនឃើញ​ចេញពី​បន្ទប់ ហើយ​អ្នក​ជិតខាង​មានការ​សង្ស័យ ក៏​បាន​នាំ​គ្នា​គាស់​ទ្វារ​បន្ទប់​ជួល ក៏​ប្រទះ​ឃើញ​ដេក​ស្លាប់​បាត់បង់​ជីវិត ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ម្នាក់ បាន​បាត់​ខ្លួន​មួយ​យប់ មិនឃើញ​ចេញពី​បន្ទប់ ហើយ​អ្នក​ជិតខាង​មានការ​សង្ស័យ ក៏​បាន​នាំ​គ្នា​គាស់​ទ្វារ​បន្ទប់​ជួល ក៏​ប្រទះ​ឃើញ​ដេក​ស្លាប់​បាត់បង់​ជីវិត ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ នៅ​បន្ទប់​ជួល​ភូមិ​ជំទាវ​ម៉ៅ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​រាជធានី​ភ្នំពេញ ។

បុរស​រូប​នោះ​ឈ្មោះ ម៉ៃ ភារៈ អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​រោច​ក្រ និង​មានស្រុក​កំណើត នៅ​ខេត្តកំពង់ឆ្នាំង ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ គេ​ឃើញ​បុរស​រូប​នោះ ធ្វើ​ដំណើរ​ចេញពី​រោងចក្រ រួច​ចូល​ទៅ​សម្រាក​នៅ​ក្នុង​បន្ទប់ ដោយ​បាត់​ខ្លួន​រហូត​មិនឃើញ​ចេញ​មក​ក្រៅ និង​សុំ​ម្ហូបអាហារ​អ្នក​ជិតខាង​ហូប ដូច​សព្វដង​ឡើយ​។ លុះ​នៅ​វេលា​ប្រមាណ​៧​យប់​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ​២០២៥ ដោយ​មានការ​សង្ស័យ អ្នក​ជិតខាង​ក៏​បាន​នាំ​គ្នា​គាស់​បន្ទប់ ក៏​ប្រទះ​ឃើញ​បុរស​រូប​នោះ​ដេក​ស្លាប់​នៅ​លើ​ការ៉ូ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រួច​ក៏​ប្ដឹង​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ ។

តាម​ការ​ពិនិត្យ​សាកសព លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា បុរស​រូប​មនុស្ស​ស្លាប់ ដោយសារ​គាំងបេះដូង ។

សព​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន វត្ត​តាំង​ក្រ​សាង​ខាងត្បូង ដើម្បី​រង់ចាំ​សាច់ញាតិ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ