ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោងតាមសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាព​ ៖ កម្ពុជា និង​ថៃ​ ឯកភាព​គ្នា​​ស្តារ​ទំនាក់ទំនង​ការទូត​ដូច​ដើម​វិញ

5 ម៉ោង មុន
  • ភ្នំពេញ

លោក ប្រាក់ សុ​ខុន បានអោយ​ដឹង​ថា នៅ​ក្នុង​សេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា​និង​ថៃ​បាន​ឯកភាព​គ្នា ស្តារ​ទំនាក់ទំនង​ការទូត​អោយ​វិល​មក​ដូច​ធម្មតា រួម​គ្នា សហការ​គ្នា ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ពិសេស…

លោក ប្រាក់ សុ​ខុន បានអោយ​ដឹង​ថា នៅ​ក្នុង​សេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា​និង​ថៃ​បាន​ឯកភាព​គ្នា ស្តារ​ទំនាក់ទំនង​ការទូត​អោយ​វិល​មក​ដូច​ធម្មតា រួម​គ្នា សហការ​គ្នា ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ពិសេស online scams ដែល​ជា​បញ្ហា​ធំ​របស់​ប្រទេស​យើង​ទាំង​ពីរ ការ​រួម​គ្នា​បោ​សសម្អាត​មីន​តាម​ព្រំដែន ការ​ដក​អាវុធ​ធុន​ធ្ងន់​ពី​ព្រំដែន ទៅ​កាន់​មូលដ្ឋាន​កងទ័ព​វិញ​ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​តាម​តំបន់​ព្រំដែន និង​ឯកភាព​គ្នា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ការ​គោរព​គោលការណ៍​មិន​ប្រើ​កម្លាំង​ដើម្បី​ដោះស្រាយ​ជម្លោះ​។

លោក ប្រាក់​សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​បានអោយ​ដឹង​ថា ​តាម​រយ​:​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​សម្រេច​បាន​ក្នុង​កិច្ចប្រជុំ​ នា​ថ្ងៃ​ទី​១៧ តុលា​ នៅ​ម៉ា​ឡេ​ស៊ី​នោះ ភាគី​ថៃ​ក៏​បាន​យល់ព្រម​ដោះ​លែង​ទាហាន​កម្ពុជា​១៨​នាក់ ដែល​ថៃ​បាន​ចាប់ខ្លួន និង​បច្ចុប្បន្ន​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ខ្លួន​។

កម្ពុជា​និង​ថៃ​បាន​សម្រេច​លើ​ឯកសារ​មួយ​ដែល​អាច​ហៅ​ថា​ កិច្ចព្រមព្រៀង​សន្តិភាព បន្ទាប់​ពី​មាន​កិច្ចប្រជុំ​មួយ​នៅ​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា រវាង​រដ្ឋមន្ត្រី​កាបរទេស​កម្ពុជា​និង​ថៃ ​ដោយ​មាន​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី និង​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​អ្នកសម្របសម្រួល​។

នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​កាបរទេស​កម្ពុជា លោក ប្រាក់ សុ​ខុន បាន​ប្រាប់​ទូរទស្សន៍​ជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា នៅ​ពេល​ដែល​លោក​បាន​ត្រឡប់​មក​ពី​កិច្ចប្រជុំ​នៅ​ម៉ា​ឡេ​ស៊ី​។

លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ឯកសារ​នេះ​​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​និង​ថៃ ដោយ​មាន​លោក​ដូ​ណា​ល់​ត្រាំ​នឹង​ចូលរួម​ជា​សាក្សី និង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ​ជា​ម្ចាស់ផ្ទះ​ ។

ការ​ចុះហត្ថលេខា​នេះ​ នឹង​ត្រូវធ្វើ​ឡើង​នៅ​ពេល​ដែល​មេដឹកនាំ​អាស៊ាន លោក​ដូ​ណា​ល់​ត្រាំ និង មេដឹកនាំ​ជា​ច្រើន​ប្រទេស​ទៀត ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពី​ថ្ងៃ​ទី​២៦​ ទៅ​២៨​ខែតុលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ