ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជិត៨០០គ្រួសារ ​នៅខេត្តត្បូងឃ្មុំ ទទួលបាន​អំណោយពីសប្បុរសជន

2 ម៉ោង មុន

ខេត្តត្បូងឃ្មុំ៖ ​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួនជិត៨០០គ្រួសារ ក្នុងឃុំចំនួន៥ នៃខេត្តត្បូងឃ្មុំ ទទួលបានអំណោយពីសប្បុរសជនតាមរយៈអាជ្ញាធរខេត្ត។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ឯកឧត្ដម ប៉ែន កុសល្យ…

ខេត្តត្បូងឃ្មុំ៖ ​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួនជិត៨០០គ្រួសារ ក្នុងឃុំចំនួន៥ នៃខេត្តត្បូងឃ្មុំ ទទួលបានអំណោយពីសប្បុរសជនតាមរយៈអាជ្ញាធរខេត្ត។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន៧២៩គ្រួសារ ​ចំនួន ៥ឃុំ រួមមាន ឃុំពាមជីលាំង បឹងព្រួល នៃស្រុកត្បូងឃ្មុំ និងឃុំកំពង់ទ្រាស ព្រែកអាជី ទួលស្នួល នៃស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃ​ទី១៨ ខែតុលា ឆ្នាំ២០២៥។

​ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យបងប្អូនពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានបញ្ហាអាកាសធាតុ ព្រោះរដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ច្រើន ងាយនឹងរងគ្រោះដោយទឹកជំនន់ ខូចខាតផ្ទះសម្បែង សត្វពាហនៈ និងបង្កាខ្លួនពីជំងឺដង្កាត់ផ្សេងៗពិសេសជំងឺគ្រុនឈាម​។

​គូសបញ្ជាក់ផងដែរថាទឹកទន្លេមេគង្គឆ្នាំនេះ មានការកើនឡើងខ្ពស់ នឹងជនលិចផ្ទះប្រជាពលរដ្ឋចំនួន៣លើកមកហើយក្នុងខេត្តត្បូងឃ្មុំ ដែលប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទន្លេមេគង្គក្នុងខេត្ត ក្នុងនោះប្រជាពលរដ្ឋ បានយកនៅរបស់របរប្រើប្រាស់ សត្វពាហនៈ គោ ក្របី ជម្លៀសមកកាន់ទីទួលសុវត្ថិភាព ដោយមានការអន្តរាគមពីអាជ្ញាធរខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ