ខេត្តកោះកុង ៖ នៅវេលាម៉ោង០៣ទៀបភ្លឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តកោះកុងបានឃាត់ទូកដឹកសាច់បង្កកពីថៃ តាមផ្លូវទឹក ចូលខេត្តកោះកុង រឹបអូសបានសាច់បង្កក ទម្ងន់ជិត០១តោន ព្រមទាំងឃាត់ខ្លួនមនុស្ស ០៣នាក់ ។
សមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងថា សាច់បង្កកទាំងនោះ មានដូចជា ជង្គង់មាន់ ស្លាបមាន់ ក្ដាម ហើយត្រូវបានដុតកម្ទេចចោលនៅល្ងាចថ្ងៃដដែលនេះ ។
ក្រៅពីសាច់បង្កកដែលត្រូវដុតកម្ទេចចោលខាងលើនេះ ក៏មានក្ដាមរស់ជាច្រើនកេស ត្រូវបានលែងនៅពាមក្រសោម និងមានទំនិញស្ងួតដូចជា កាហ្វេ ថ្នាំលាបផ្ទះ ទឹកអាស៊ីត ត្រូវបានសមត្ថកិច្ចរក្សាទុកនៅស្នងការ ៕





ចែករំលែកព័តមាននេះ