ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ផលិតផល​ខ្មែរ​ខេត្តរតនគិរី បើក​ដំណើរការ​ជួយ​លើក​ស្ទួយ​ជីវភាព​កសិករ និង​ជំរុញ​សេដ្ឋ​កិច្ច​មូលដ្ឋាន

1 នាទី មុន
  • រតនគិរី

ខេត្តរតនគិរី ៖ យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ផ្សារ​ផលិតផល​ខ្មែរ​ខេត្តរតនគិរី បាន​និង​កំពុង​ដំណើរការ​លក់​កសិផល ផលិតផល​ខ្មែរ ដែល​បាន​ដាំ​ដុះ និង​កែ​ច្នៃ​ដោយ​កសិករ និង​ផលិតករ​ខ្មែរ​នៅ​ខេត្តរតនគិរី រៀងរាល់ថ្ងៃ​សៅរ៍​-​អាទិត្យ…

ខេត្តរតនគិរី ៖ យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ផ្សារ​ផលិតផល​ខ្មែរ​ខេត្តរតនគិរី បាន​និង​កំពុង​ដំណើរការ​លក់​កសិផល ផលិតផល​ខ្មែរ ដែល​បាន​ដាំ​ដុះ និង​កែ​ច្នៃ​ដោយ​កសិករ និង​ផលិតករ​ខ្មែរ​នៅ​ខេត្តរតនគិរី រៀងរាល់ថ្ងៃ​សៅរ៍​-​អាទិត្យ ចាប់ពី​ម៉ោង​៨.០០​ព្រឹក ដល់​ម៉ោង​៣ រសៀល ដែល​មាន​ទីតាំង​នៅ​មុខ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តរតនគិរី ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

សូម​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ និង​ការ​គាំទ្រ​របស់​ក្រសួងពាណិជ្ជកម្ម និង​ការ​សម្របសម្រួល​ផ្តល់​ទីតាំង​របស់​រដ្ឋបាល​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្តរតនគិរី ក្រោម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) នៃ​ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​លក់​ផលិតផល​ខ្មែរ ចាប់តាំងពី​ឆ្នាំ​២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន ​។

ផ្សារ​ផលិតផល​ខ្មែរ​នេះ មាន​គោលបំណង​ផ្ដល់​ឱកាស​ទីផ្សារ​បន្ថែម​ដល់​កសិករ ផលិតករ​អាជីវករ​ខ្នាត​តូច ជា​តំណាង​ពី​ក្រុម​កសិករ​ផលិត និង​ជា​កា​រត​ភ្ជាប់​ទំនាក់ទំនង​ទីផ្សារ​ឱ្យ​កាន់តែ​ប្រសើរ ដល់​ក្រុម​ផលិត​ដែល​អាច​រក​ប្រាក់​ចំណូល និង​លើកកម្ពស់​ជីវភាព​រស់នៅ​ពួក​គេ​។ ការ​ចូលរួម​លើកកម្ពស់ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ ជា​ការ​រួមចំណែក​បង្កើន​ផលិតភាព​ផលិតផល​ក្នុងស្រុក បង្កើន​ប្រាក់​ចំណូល និង​លើក​ស្ទួយ​ជីវភាព​ប្រជាជន និង​ជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

សូម​ចូលរួម​គាំទ្រ​ផ្សារ​ផ​លិ​ផល​ខ្មែរ ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ និង​ផលិតករ​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ