ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​៤​នាក់​ចា.ក់​ជា​ច្រើន​កាំបិ.ត​ នៅ​មហាវិថី​ឈ្នះ​ឈ្នះ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ធ្វើ​សកម្មភាព​ចាក់​ជា​ច្រើន​កាំបិត​បណ្ដាល​ឲ្យ​ធ្លាយ​ពោះវៀន​រងរបួសយ៉ាងធ្ងន់ធ្ងរ ​សង្ស័យ​​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ តែ​ពុំ​បាន​សម្រេច​។ ហេតុការណ៍ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥​​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ ២០២៥​នៅ​ចំណុច​មហាវិថី​ឈ្នះ​ឈ្នះ​ក្បែរ​ផ្សារ​ម៉ា​ក្រូ​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ធ្វើ​សកម្មភាព​ចាក់​ជា​ច្រើន​កាំបិត​បណ្ដាល​ឲ្យ​ធ្លាយ​ពោះវៀន​រងរបួសយ៉ាងធ្ងន់ធ្ងរ ​សង្ស័យ​​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ តែ​ពុំ​បាន​សម្រេច​។

ហេតុការណ៍ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥​​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ ២០២៥​នៅ​ចំណុច​មហាវិថី​ឈ្នះ​ឈ្នះ​ក្បែរ​ផ្សារ​ម៉ា​ក្រូ​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បុរស​រូប​នោះ​ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ជិៈ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១LQ-៥៧២១​បាន​រង​របួស​ជា​ច្រើន​កាំបិត​ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​។

តាមប្រភព​​ព័ត៌មានបានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ពី​គ្រឿង​បាន​ធ្វើ​សកម្មភាព​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ សង្ស័យ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ ។​ ខណៈនោះ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បានឃើញ​និង​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​ជនសង្ស័យ​បាន​គេចខ្លួន​ដោយគេសង្ស័យថា ​ប្លន់​ពុំ​បាន​សម្រេច​ឡើយ​ ។ ​នៅ​ក្នុង​ហេតុការណ៍​នោះ​បណ្ដាលឱ្យ​​ជន​រង​គ្រោះ​រង​របួស​ជា​ច្រើន​កាំបិត​ធ្លាយ​ពោះវៀន​ឈាម​ហូរ​ស្រា​ច​ពេញ​ខ្លួន​នៅ​លើ​ដងផ្លូវ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​មក​ពី​ស្រុក​មុ​ខ​កំពូល ចូល​រាជធានី​ភ្នំពេញ​ ។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ផ្តួល​ហើយ ចាក់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្ដង សង្ស័យជាករណី​ប្លន់​ពុំ​បាន​សម្រេច​។

បន្ទាប់​ពី​កើតហេតុ​នគរបាល មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​និង​ទាក់ទង​ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

តាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ទាក់ទិន​នឹង​ករណី​នេះ​គេ​ពុំ ទាន់​ដឹង​ថា ជា​ករណី​ប្លន់​ឬ​ជា​ករណី​ទំនាស់​នោះ​ទេ​ ដោយ​សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ​និង​សាកសួរ​ជន​រង​គ្រោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ