រាជធានីភ្នំពេញ ៖ គ្រឿងញៀនជាង៦៣ម៉ឺនគីឡូក្រាមដែលតុលាការរាជធានីភ្នំពេញ និងតុលាការខេត្តកណ្តាលរឹបអូសបាមត្រូវបានដុតបំផ្លាញចោលក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងការដុតបំផ្លាញគ្រឿងញៀន នៅមណ្ឌលបន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងការដុតបំផ្លាញគ្រឿងញៀន នៅមណ្ឌលបន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។
នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥នេះ ក៏មានការដុតបំផ្លាញគ្រឿងញៀនសរុបទម្ងន់៦៣៥៧.៤១គីឡូក្រាម ដែលត្រូវបានរឹបអូសតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកណ្តាល។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តមប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្តាល អគ្គលេខាធិការអ.ជ.ប.គ.ញ. តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទស ប្រធានមន្ទីពាក់ព័ន្ធ តំណាងស្នងការដ្ឋាននគរបាល និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលនិងរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធមួយចំនួន រួមទាំងមហាជនសរុបប្រមាណ១៥៧៨រូប៕
ចែករំលែកព័តមាននេះ