សង្គ្រាមអ៊ុយក្រែន ៖ ពីមួយថ្ងៃទៅមួយថ្ងៃ កងទ័ពរុស្ស៊ីបន្តវាយរុលទៅមុខសន្សឹមៗ ដោយអះអាងនាថ្ងៃទី៥ សីហា ពីការវាយដណ្ដើមយកបានមូលដ្ឋានថ្មីមួយទៀត នៅតំបន់ឌីនីប្រូប៉េត្រូវស្ក៍អ៊ុយក្រែន ដែលកងទ័ពនោះកាន់តែវាយវាទទី ។

ក្នុងសេចក្ដីប្រកាសមួយក្រសួងការពារប្រទេសរុស្ស៊ីថ្លែងថា បណ្ដាកងឯកភាពនៃយោធភូមិភាគខាងកើតរបស់ខ្លួន វាយរំដោះយកបានមូលដ្ឋានស៊ីតឆ្នេរវេ ស្ថិតនៅជិតតំបន់ដូណេតស្ក៍។ នេះជាមូលដ្ឋានទី៣ហើយដែលរុស្ស៊ីដណ្ដើមយកបានក្នុងតំបន់ដ៍សំខាន់នោះរបស់អ៊ុយក្រែន។ កាលពីថ្ងៃទី៧កក្កដាកងទ័ពរុស្ស៊ីអះអាងពីការវាយយកបានមូលដ្ឋានដាតឆ្នេរបន្ទាប់មកនាថ្ងៃទី២៦កក្កដា វាយយកបានមូលដ្ឋានម៉ាលីអុីវកា ។
ចាប់តាំងពីកើតមានសង្គ្រាមនៅអ៊ុយក្រែនមក តំបន់ឌីនីប្រូប៉េត្រូវស្ក៍ជាតំំបន់ឧស្សាហកម្មមួយនាភាគកណ្ដាលឈៀងខាងកើតអ៊ុយក្រែនគេចផុតពីការវាយប្រហាររបស់រុស្ស៊ី ។ ប៉ុន្តែបន្ទាប់ពីច្រើនខែនៃការប៉ះទង្គិចគ្នានៅទីនោះកងទ័ពរុស្ស៊ីកាន់តែរំកិលទៅមុខក្នុងតំបន់យុទ្ធសាស្ត្រនេះ។
កងទ័ពអ៊ុយក្រែនដែលមានចំនួនតិចជាងទាំងកងទាហានទាំងអាវុធ កំពុងជួបការលំបាកខ្លាំង ក្នុងផ្នែកមួយចំនួននៃរណសិរ្សហើយវាយដកប្រឈមមុខនឹងកងទ័ពរុស្ស៊ី ខណៈដែលការចរចារវាងក្រុងគៀវនិងក្រុងមូស្គូ ដើម្បីរកច្រកចេញនៃជម្លោះបច្ចុប្បន្នកំពុងទ័លច្រក៕
ចែករំលែកព័តមាននេះ