ខេត្តកំពង់ចាម៖ ដំណាំពោត និងផ្លូវ រងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គហក់ឡើងបន្តបន្ទាប់ ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បើតាមរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពដំណាំស្រូវ ពោត ដែលកំពុងរងប៉ះពាល់ ដោយសារការហក់ឡើងនៃទឹកទន្លេមេគង្គ ស្ថិតនៅឃុំពាមកោះស្នា និងឃុំខ្ពបតាងួន ។
ក្នុងនោះផងដែរ ផ្លូវដីប្រវែងប្រហែល ៣០០ម៉ែត្រ ពីភូមិអន្លង់សំឡី ទៅភូមិឈើទើ ក្នុងឃុំខ្ពបតាងួន ត្រូវបានទឹកហូរច្រោះដាច់ បច្ចុប្បន្នប្រជាពលរដ្ឋធ្វើដំណើរដោយឆ្លងទូក។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម លោក អ៊ុម វិបុល បានបញ្ជាក់ថាទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកចុះបន្តិចទៀតនៅកម្ពស់ ១២,៩៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកស្រកកម្ពស់០,១០ម៉ែត្រ៕
ចែករំលែកព័តមាននេះ