ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អានសេះ​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​​កងកំលាំង​កម្ពុជា​យ៉ាង​ម៉ត់ចត់​បន្ទាប់​ពី​ដក​បន្លា​លួស​ចេញ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សភាព​ស្ងប់ស្ងាត់ ដោយឡែក​ នៅ​តំបន់​អា​សេះ ក្រោយ​ពេល​ដក​បន្លា​លួស ពេល​នេះ ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​របស់​ភាគី​កម្ពុជា បន្ទាប់​ពី​កង កំលាំង​កម្ពុជា​បាន​យក​លួស​បន្លា​ចេញ​…

រាជធានី​ភ្នំពេញ​ ៖​ សភាព​ស្ងប់ស្ងាត់ ដោយឡែក​ នៅ​តំបន់​អា​សេះ ក្រោយ​ពេល​ដក​បន្លា​លួស ពេល​នេះ ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​របស់​ភាគី​កម្ពុជា បន្ទាប់​ពី​កង កំលាំង​កម្ពុជា​បាន​យក​លួស​បន្លា​ចេញ​ ។​ នេះ​បើ​តាម​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ ។

លោក​ជំទាវ​អ្នកនាំពាក្យ​បាន​បញ្ជាក់​បែប​នេះ ក្នុង​សន្និសីទ​សារព័ត៌​មា​ន​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥​ ។ អ្នកនាំពាក្យ​ក្រសួងការ​ពារជាតិ​បាន​បញ្ជាក់​ថា​៖ «​ចំពោះ​ស្ថានភាព​នៅ​តំបន់​អានសេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល ដោយ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ​ដោយ​កងកម្លាំង​កម្ពុជា ដើម្បី​ពង្រឹង ការ​អនុវត្ត​តាម​ស្មារតី​បទ​ឈប់​បាញ់ ដែល​កម្ពុជា​គោរព​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការ​អនុ​វត្តបទ​ឈប់​បាញ់ ដែល​បាន​ឯកភាព​គ្នា​នៅ​ទីក្រុង​ពុ​ត្រា​ចា​យ៉ា នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥»​។

ជាមួយ​គ្នា​នោះ​ដែរ ​លោក​ជំទាវ​បាន​រំលឹក​ឡើង​វិញ​ អំពី​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កងទ័ព​កម្ពុជា​-​ថៃ ដោយ​ក្នុង​នោះ​មាន​ដូច​ជា​៖ ទី​១៖ បញ្ឈប់​ការ​បាញ់​គ្នា​, ទី​២៖ មិន​ឱ្យ មានការ​ចល័ត​ឬ​បន្ថែម​ទ័ព​, ទី​៣៖ កងទ័ព​ប្រទេស​ទាំង​ពីរ​ដែល​ឈ រ​ជើង​កន្លែង​ណា ត្រូវ​នៅ​កន្លែង​នោះ​រាប់​តាំងពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន និង​ទី​៤៖ ត្រូវ​បង្កើត​ក្រុមការងា រ​ទំនាក់ទំនង​ដើម្បី​ធ្វើការ​ជាមួយ​គ្នា​។

លោក​ជំទាវ​បាន​បញ្ជាក់​បន្ថែម​ថា តាម​រយៈ​ការ​ពុះពារ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ច្បាស់លាស់ ម៉ឺងម៉ាត់ និង​មិន​ប្រែប្រួល​នូវ​ជំហរ​របស់​រាជរដ្ឋាភិបាល រួម​ជាមួយ​កងកម្លាំង​ប្រដាប់ អាវុធ​ក្នុង​ការ​គោរព​អនុវត្ត​យ៉ាង​ពេញលេញ និង​ស្មោះត្រង់ នូវ​លក្ខខណ្ឌ​បទ​ឈប់​បាញ់ ដើម្បី​ឆ្ពោះទៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ឱ្យ​ឆាប់រហ័ស​។

លោក​ជំទាវ​បាន​បញ្ជាក់​បន្ថែម​ថា​៖«​កងកម្លាំង​កម្ពុជា​គាំទ្រ​នូវ​ជំហរ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​ជម្លោះ​តាម​ច្បាប់​អន្តរជាតិ និង​ដោយ​សន្តិវិធី​ ។ កម្ពុជា​ចង់បាន​ព្រំដែន ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ និង​ពុះពារ​លះបង់​យ៉ាង​អង់អាច​ក្លាហាន ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់ កម្ពុជា​ឱ្យ​ខាង​តែ​បាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ