ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពស់ទឹកទន្លេនានា ស្រកចុះ​បណ្ដើរៗហើយ នៅខេត្តស្ទឹងត្រែង​

20 ម៉ោង មុន

​​ខេត្តស្ទឹងត្រែង៖ ស្ថានភាពកម្ពស់ទឹកទន្លេ​នានា​ បានស្រកចុះ​ជាបណ្ដើរៗហើយ ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង។ យោងតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៥…



​ខេត្តស្ទឹងត្រែង៖ ស្ថានភាពកម្ពស់ទឹកទន្លេ​នានា​ បានស្រកចុះ​ជាបណ្ដើរៗហើយ ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង។

យោងតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៥ ​ថាកម្ពស់ទឹកទន្លេចំនួន៣ បានស្រកចុះរួមមាន៖

សម្រាប់ទន្លេមេគង្គ (ស្ថានីយស្ទឹងត្រែង) ដោយកម្ពស់ទឹកកាលពីម្សិលមិញ ៩.៣៦ ម៉ែត្រ ខណៈ
កម្ពស់ទឹកថ្ងៃនេះ ៩.០៦ ម៉ែត្រ។ ចំណែក កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ រីឯកម្ពស់ប្រកាសអាសន្ន ១១.៣០ ម៉ែត្រ។

ចំពោះទន្លេសេសាន (ស្ថានីយសេសាន)​ ដោយកម្ពស់ទឹកកាលពីម្សិលមិញ ៦.៥៣ ម៉ែត្រ
ខណៈកម្ពស់ទឹកថ្ងៃនេះ ៦.១៧ ម៉ែត្រ។ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ៩.៩០ ម៉ែត្រ រីឯកម្ពស់ប្រកាសអាសន្ន ១០.៥០ ម៉ែត្រ។

​រីឯនៅទន្លេសេកុង (ស្ថានីយសៀមប៉ាង)​ ដោយកម្ពស់ទឹកកាលពីម្សិលមិញ ៧.១៦ ម៉ែត្រ
ខណៈកម្ពស់ទឹកថ្ងៃនេះ ៦.៤០ ម៉ែត្រ។ ចំណែកកម្ពស់ទឹកប្រុងប្រយ័ត្ន ១១.៥០ ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ១២.០០ ម៉ែត្រ។

​ជាមួយគ្នានេះ មន្ទីរធនធានទឹកខេត្តស្ទឹងត្រែង បានបញ្ជាក់ថា​ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពលលើខេត្តស្ទឹងត្រែង ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ​មានខ្យល់បក់មកពីទិសទក្សិណ​ ប៉ុន្ដែពុំមានភ្លៀងនោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ