ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​លិខិត​ទៅ​កាកបាទក្រហម​អន្តរជាតិ និង​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស UN ជំរុញ​ឲ្យថៃដោះ​លែង​ទាហាន​ខ្មែរ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ផ្ញើ​លិខិត​ជូន​ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ (ICRC) និង​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ទាក់ទង​នឹង​ការ​បន្ត​ឃុំខ្លួន​ទាហាន​កម្ពុជា ដែល​ចាប់​បាន​ក្នុងអំឡុងពេល​មាន​អរិភាព​ព្រំដែន​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ ៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ផ្ញើ​លិខិត​ជូន​ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ (ICRC) និង​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ទាក់ទង​នឹង​ការ​បន្ត​ឃុំខ្លួន​ទាហាន​កម្ពុជា ដែល​ចាប់​បាន​ក្នុងអំឡុងពេល​មាន​អរិភាព​ព្រំដែន​កម្ពុជា​-​ថៃ ។

សូម​រម្លឹក​ថា នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ក្នុង​ពេល​កងទ័ព​កម្ពុជា អត់ធ្មត់​ខ្ពស់​គោរព​បទ​ឈប់​បាញ់​កងទ័ព​ថៃ បាន​ឈ្លានពាន នឹង​បំពាន​បទ​ឈប់​បាញ់ ប្រើ​ល្បិច​លប​លួច​ចាប់​យក​ទាហាន​កម្ពុជា ចំនួន​២០​រូប​យក​ទៅ​ទឹកដី​ខ្លួន​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ ចាប់តាំងពី​ថ្ងៃ​ចាប់ខ្លួន​យក​ទៅ ថៃ​បាន​បញ្ជូន​យោធិន​កម្ពុជា ដែល​រង​របួស​ធ្ងន់ធ្ងរ​មិន​អាច​ដើរ​បាន និង​ម្នាក់​ទៀត​វង្វេងស្មារតី​មក​វិញ​ត្រឹមតែ​ចំនួន​២​រូប​ប៉ុណ្ណោះ ។

ទោះជា​ស្ថាន​ការ​ណ៏​មានកា​រវិ​វត្ត​ប្រែប្រួល​យ៉ាងណា​ក៏​ដោយ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត ចំពោះ​សុវត្ថិភាព​របស់​យោធា​កម្ពុជា ចំនួន​១៨​រូប ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​របស់​អាជ្ញាធរ​ថៃ ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ និង​កំពុង​ចាត់វិធានការ​តាម​យន្តការ​ចាំបាច់​ផ្សេង​ៗ ដើម្បី​ឱ្យ​មានការ​ដោះ​លែង​យោធា​កម្ពុជា​ឱ្យ​បាន​ឆាប់​បំផុត និង​មាន​សុវត្ថិភាព ។

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការ​យោធភូមិ​ភាគ​របស់​កម្ពុជា បាន​ស្នើ​ម៉ា​ឡេ​ស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ឱ្យធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ថៃ លើ​កិច្ចការ​នេះ​។ បន្ថែម​ពី​នេះ តាម​រយៈ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ធ្វើ​បានការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម (ICRC)​។ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ធ្វើការ​ជាមួយ​ការិយាល័យ​ឧត្តមស្នងការអង្គការ​សហប្រជា​ជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (AICHR) និង​គណៈកម្មការ​សិទ្ធិ​មនុស្សជាតិ​របស់​ប្រទេស​ថៃ (National Human Rights Commission of Thailand) ដើម្បី​ខិតខំ​ជំរុញ​បន្ថែម​ទៀត​ឱ្យ​មានការ​ដោះ​លែង និង​បញ្ជូន​យោធា​កម្ពុជា​ទាំង​១៨ រូប ត្រលប់​មក​មាតុប្រទេស​វិញ ឱ្យ​បាន​ឆាប់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ