វីរកងទ័ព ដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យព្រះកុសុមៈ នឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីគ្រូពេទ្យជំនាញ
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល…
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល…
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការយកចិត្តទុកដាក់ជាពិសេសពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ។
ឯកឧត្តមសាស្ត្រាចារ្យ បានសំដែងការកោតសរសើរ និងគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ជ្រាលជ្រៅចំពោះវីរភាពកងទ័ព ដែលបាន និងបន្តខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហានជាទីបំផុត ។
ឯកឧត្តម សូមផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹកដល់បងប្អូនកងទ័ពទាំងអស់ និងសូមជូនពរបានឆាប់ជាសះស្បើយ ។
នាឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខ ឯកឧត្តមសាស្ត្រាចារ្យ បានចូលរួមដឹកនាំដោយផ្ទាល់ កិច្ចប្រជុំ ការងារបច្ចេកទេសវេជ្ជសាស្ត្រកម្រិតឯកទេស ជាមួយគ្រូពេទ្យពហុជំនាញពាក់ពន្ធ័ ដោយពិនិត្យបន្ថែមលក្ខណៈស៊ីជម្រៅ និងលម្អិតលើករណីជំងឺម្តងមួយៗ អំពីវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល និងជំហានបន្ទាបើ សំដៅគោលការណ៍សុវត្ថិភាព និប្រសិទ្ធិភាពខ្ពស់បំផុត ។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់ជូនជាសារគន្លឹះដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល អំពីរបៀបដោះស្រាយបញ្ហាពិបាក រួមទាំងវិធីសាស្ត្រទំនាក់ទំនងប្រសិទ្ធភាពក្នុងស្ថានភាពគ្រោះអាសន្ន ជាមួយស្ថានការណ៍មិនច្បាស់ដែលអាចបន្តកើតមានឡើង ៕
ចែករំលែកព័តមាននេះ