ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួញ​គ្រឿ.ង​ញៀ.ន​​ប្តី​​រត់​ចោល​ ចាប់​បាន​ប្រពន្ធ​

3 ម៉ោង មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ប្តី​ប្រពន្ធ​មួយគូ ពេល​មាន​សេចក្តីសុខ​នៅ​ជាមួយ​គ្នា​បបួល​គ្នា​ជួញដូរ​គ្រឿងញៀន លុះ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប អាសន្ន​មក​ដល់ ប្តី​រត់​ផាស់ក្រញាំ​មិន​ងាក​ក្រោយ ជាមួយនឹង​ស្ត្រី​ម្នាក់​ទៀត នៅ​សល់​តែ​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ។…

ខេត្តកណ្តាល ៖ ប្តី​ប្រពន្ធ​មួយគូ ពេល​មាន​សេចក្តីសុខ​នៅ​ជាមួយ​គ្នា​បបួល​គ្នា​ជួញដូរ​គ្រឿងញៀន លុះ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប អាសន្ន​មក​ដល់ ប្តី​រត់​ផាស់ក្រញាំ​មិន​ងាក​ក្រោយ ជាមួយនឹង​ស្ត្រី​ម្នាក់​ទៀត នៅ​សល់​តែ​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ។

ការ​បង្ក្រាប​នេះ ធ្វើ​ទ្បើ​ង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ចំណុច​បន្ទប់​ជួល ក្នុងភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការនគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ
ជា​ប្ដី​ប្រពន្ធ​មួយគូ​នេះ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ ដែល​ប្ដី​ឈ្មោះ រិ​ទ្ធ វ៉ា​ន់​រាជ អាយុ​២២​ឆ្នាំ ប្រពន្ធ​ឈ្មោះ ខន ពិសី អាយុ​១៩​ឆ្នាំ ជាកម្មការិនី ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ មុំរ​ដ្ឋា អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់ ខាងលើ​ដែរ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​មាន ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​៨​កញ្ចប់ ជា​របស់​ឈ្មោះ រិ​ទ្ធ វ៉ា​ន់​រាជ និង​ឈ្មោះ ខន ពិសី និង​ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​១១​កញ្ចប់ ជា​របស់​ឈ្មោះ មុំ រ​ដ្ឋា ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង ទូរស័ព្ទ​ដៃ​ម៉ាក​អុ​ប​ប៉ូ​ចំនួន​២​គ្រឿង ទុយោ​សម្រាប់​ចូក​ថ្នាំ​ញៀន​ចំនួន​២ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន ។

លោក​អធិការ​បន្ត​ថា នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​៦​និង​៣៥​នាទី​ល្ងាច ដោយ
ទទួល​បាន​ព័ត៌មាន​រាយការណ៍​មក​ថា នៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ មានការ​ណី​ជួញដូរ​គ្រឿងញៀន លោក​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿង
ញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​សំណាញ់ ឆ្មក់​ចូល​ទៅ​បង្ក្រាប ។

នៅ​ពេល​ទៅ​ដល់ បានឃើញ​ជនសង្ស័យ​ឈ្មោះ មុំ រ​ដ្ឋា និង​ឈ្មោះ រិ​ទ្ធ វ៉ា​ន់​រាជ តែជន​២​នាក់​នេះ​បាន​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​ឈ្មោះ ខន ពិសី និង​កូន​តូច​អាយុ​១៨​ខែ កំពុង​អង្គុយ​នៅ​ក្នុង​បន្ទប់ ក៏​បាន​ឃាត់​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់ ដែល​ជន​ឈ្មោះ រិ​ទ្ធ វ៉ា​ន់​រាជ លាក់​ទុក​នៅ​ក្នុង​ថង់​ពណ៌​ខ្មៅ កប់​នៅ​ក្នុង​បាវ​អង្ករ និង​ចំនួន​១១​កញ្ចប់ ជា​របស់​ជន​ឈ្មោះ មុំ រ​ដ្ឋា ដែល​ទុក​នៅ​លើ​ពូក​ក្នុងផ្ទះ​ជាន់​ខាងលើ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ខន ពិសី ឆ្លើយ​ថា ថ្នាំ​ញៀន​ចំនួន ៨​កញ្ចប់​ដែល​សមត្ថកិច្ច​ឆែក​រក​ឃើញ​នៅ​ក្នុង​បាវ​អង្ករ​គឺជា​របស់​ប្តី​របស់​ខ្លួន ឯ​ចំនួន​១១​កញ្ចប់​នៅ​ក្នុងផ្ទះ​ជាន់​ខាងលើ​ជា​របស់​ឈ្មោះ មុំ រ​ដ្ឋា ដែល​ត្រូវជា​ម្តាយមីង​របស់​ឈ្មោះ រិ​ទ្ធ វ៉ា​ន់​រាជ ពិត​ប្រាក​ដ​មែន ។ ជន សង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ