ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ! មានប្រជាពលករខ្មែរយ៉ាងច្រើនកុះករបានវិលត្រលប់ចូលមកកម្ពុជាវិញ

2 ម៉ោង មុន

ទិដ្ឋភាព​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥​នេះ មាន​បងប្អូន​ប្រជា​ពលករ​ខ្មែរ​យ៉ាងច្រើន​កុះករ បាន​វិល​ត្រលប់​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ។ នេះ​បើ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង បាន​ផ្សាយ​នា​មុន​នេះ ។ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង…

ទិដ្ឋភាព​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥​នេះ មាន​បងប្អូន​ប្រជា​ពលករ​ខ្មែរ​យ៉ាងច្រើន​កុះករ បាន​វិល​ត្រលប់​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ។ នេះ​បើ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង បាន​ផ្សាយ​នា​មុន​នេះ ។

ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង បាន​បន្ត​ថា នៅ​ថ្ងៃ​ពុធ ទី​៦ ខែសីហា ឆ្នាំ​២០២៥ កម្លាំង​នគរបាល​អន្តោប្រវេសន៍ ដែល​កំពុង​ប្រចាំការ​នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ដែល​ជាប់​នឹង​ព្រំដែន​ថៃ (​ឡែ​ម​) បាន​បន្ត​រៀបចំ​ទទួល​ពលករ​កម្ពុជា​ជា​ច្រើន​នាក់ ដែល​ត្រូវ​ចាក​ចេញពី​ប្រទេស​ថៃ​ត្រៀម​ចូល​មក​កម្ពុជា​វិញ ។

អគ្គនាយក​អន្តោប្រវេសន៍ ក៏​ដូច​ជា ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ក៏​បាន​រួម​សហការ​គ្នា នឹង​ត្រៀម​រួច​ជា​ស្រេច ក្នុង​ទទួល​ពលករ​កម្ពុជា ។ ព្រមទាំង​សម្របសម្រួល សណ្តាប់ធ្នាប់របៀបរៀបរយ ដល់​ដំណើរ​ចូល​ប្រទេស​របស់​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ប្រកបដោយ​សុវត្ថិភាព និង​ភាព​ជឿជាក់ ជួយ​ដឹក​ជញ្ជូន​សម្ភារ​ផ្ទាល់ខ្លួន​របស់​ពួក​គាត់​ពី​ច្រក​ទ្វារ​ដល់ទី​តាំង​រង់ចាំ​ទទួល​ពលករ​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង កំពុង​សស្រាក់សស្រាំ​ក្នុង​ការ​សម្របសម្រួល​ដំណើរ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ខណៈ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៥​នេះ​ពលករ​ខ្មែរ​កើន​ដល់​ជាង​១០​ម៉ឺន​នាក់​បាន និង​កំពុង​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ