រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថាស្ថានភាពព្រំដែនជួរមុខស្ងប់ស្ងាត់ ខណៈលួសបន្លាដែលភាគីថៃបានដាក់ពង្រាយនៅតំបន់អានសេះត្រូវបានរុះរើ និង គ្រឿងចក្ររបស់ថៃបានផ្អាកធ្វើសកម្មភាព នៅវេលាម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី៥ ខែសីហា ក្រោយពីមានការចរចារវាងយោធាកម្ពុជា-ថៃ។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវអ្នកនាំពាក្យបានកម្ពុជាសូមគូសបញ្ជាក់ថា ទីតាំងអានសេះ គឺស្ថិតនៅក្រោមអធិប
តេយ្យកម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បាញ់ ចូលជាធរមាន កាលពីរំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យ៉ាងពិតប្រាកដ។
អ្នកនាំពាក្យបានលើកឡើងថាកងកម្លាំងកម្ពុជា គាំទ្រជំហររាជរដ្ឋាភិបាលក្នុងកា រដោះស្រាយ ជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី និងពុះពារលះបង់ការពារបូរ ណភាពទឹកដីឱ្យខាន តែបាន។
លោកជំទាវបានបញ្ជាក់បន្ថែមថាកម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ និងពុះពារលះបង់យ៉ាងមួសមុត អង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនឲ្យខានតែបាន។
ជាមួយគ្នានោះដែរលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅតំបន់អានសេះ ហើយតំបន់នេះ ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។
អ្នកនាំពាក្យ ក្រសួងការពារជាតិ បានថ្លែងថា «ចឹងស្ថានការណ៍នៅតំបន់អាសេះ គិតមកដល់ម៉ោង ៦៖០០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ គឺសភាពការណ៍ស្ងប់ស្ងាត់»។ អ្នកនាំពាក្យ បន្ដថា «កម្ពុជា សូមគូសបញ្ជាក់ថា ទីតាំងអានសេះ គឺស្ថិតនៅក្រោមអធិ បតេយ្យរបស់កម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់ អាវុធកម្ពុជាបន្ទាប់ពី បទឈប់បាញ់ចូលជាធរមាន យ៉ាងពិតប្រាកដ»។
អ្នកនាំពាក្យ បន្ថែមថា កងកម្លាំងរបស់កម្ពុជា បានប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ដោយកម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយពុះពារយ៉ាងមោះមុត ក្នុងការពារបូរណភាពទឹកដីរបស់ កម្ពុជាឱ្យខាងតែបាន។
សូមរំលឹកថា ក្រោយកម្ពុជា បានធ្វើការទំនាក់ទំនងទៅភាគីថៃ ដែលប្រចាំការនៅតំបន់អានសេះ ដោយពិភាក្សា និងចរចាយ៉ាងស្វិតស្វាញជាមួយភាគីថៃ នៅវេលាម៉ោង៣៖១៤នាទីរសៀល (ម្សិលមិញ) កងកម្លាំងរបស់កម្ពុជា បានចុះរុះរើលួសបន្លាចេញ រហូតដល់ម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី០៥ ខែសីហាម្សិលមិញ លួសបន្លាត្រូវបានរុះរើ គ្រឿងចក្ររបស់ថៃត្រូវបានផ្អាកធ្វើសកម្មភាព៕
ចែករំលែកព័តមាននេះ