ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បួងសួងទសបារមី និងបារមីអតីតមេទ័ពខ្មែរគ្រប់ជំនាន់រក្សាការពារ និងបង្កើនកម្លាំងទ័ពជួរមុខឱ្យរឹងមាំ និងអង់អាចដូចទ័ពសម័យអង្គរ

1 នាទី មុន
  • សៀមរាប

សៀមរាប ៖ នា​យប់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម ឈួ​រ សុ​បញ្ញា រួម​ជាមួយ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​បាន​រៀបចំ​ពិធីបួងសួង​ដល់​គុណបុណ្យ​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក…

សៀមរាប ៖ នា​យប់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម ឈួ​រ សុ​បញ្ញា រួម​ជាមួយ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​បាន​រៀបចំ​ពិធីបួងសួង​ដល់​គុណបុណ្យ​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ដួង​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​តាំងពី​បឋម​វង្ស និង​កំពូល​មេទ័ព​ខ្មែរ​គ្រប់​ជំនាន់ ជួយ​បីបាច់​ថែរក្សា ឃុំគ្រង និង​ប្រទាន​ពរ​ជ័យ​ដល់​វីរ​កងទ័ព​របស់​កម្ពុជា ដែល​កំពុង​ឈរជើង​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី​ដ៏​អង់អាច​ក្លាហាន​តទល់​ជាមួយ​ពួក​បច្ចាមិត្ត នៅ​សមរភូមិ​មុខ​តាម​បន្ទាត់​ព្រំដែន ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​មុន​នេះ ។

សូម​ឱ្យ​វីរ​កងទ័ព​កម្ពុជា​មាន​សុវត្ថិភាព និង​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការពារ​ជាតិ​មាតុភូមិ ។ និង​ក្រើន​កម្លាំង​បារមី​អតីត​មេទ័ព​ខ្មែរ​គ្រប់​ជំនាន់​ជួយ​រក្សា​ការពារ និង​បង្កើន​កម្លាំង​កងទ័ព​ជួរ​មុខ​ឱ្យ​រឹង​មាំ និង​អង់អាច​ដូច​ទ័ព​សម័យ​អង្គរ​នៅ​លាន​ព្រះបាទ​ជាន់​ទុក​លើ​ភ្នំ​បាខែង ក្រោយ​ពី​រៀបចំ​ពិធី​ថ្វាយ​គ្រឿង​សក្ការ​:​មហារាជ​ទិស​ទាំង​៤ និង​បួងសួង​លើ​កំពូល​ប្រាសាទ​បាខែង រួច​មក ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​ក្នុង​ខេត្ដសៀមរាប​ប្រមាណ​៣០០​រូប ។

ប្រាសាទភ្នំបាខែង ត្រូវ​បាន​កសាង​នៅ​ឆ្នាំ​៩០៧ នៃ​គ​.​ស ក្នុង​រាជ​កាល​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ ។ ប្រាសាទ​នេះ ស្ថិត​នៅ​ចំ​ពីលើ​កំពូលភ្នំ​ធម្មជាតិ​មួយ ដែល​មា​នទី​តាំងនៅ​ចំ​កណ្តាល​ទីក្រុង​យ​សោ​ធរ​បុ​រៈ ឬ​អង្គរ​ទី​១ ហើយ​ស្ថិត​នៅ​ចន្លោះ​ប្រាសាទអង្គរវត្ត និង​ក្រុង​អង្គរធំ ។ ចាប់ពី​ជើងភ្នំ​រហូត​ដល់​កំពូល​នៃ​ប្រាសាទ​មាន​កម្ពស់ ៧៨​ម៉ែត្រ ប្រាសាទ​នេះ​ស្ថិត​នៅ​ចន្លោះ​ភ្នំ​ពីរ​ទៀត​ដែរ​គឺ ភ្នំ​ក្រោម និង​ភ្នំ​បូក​[១] ។

ប្រាសាទភ្នំបាខែង​ជា​ប្រាសាទ​មួយ​ស្ថិត​នៅ​លើ​ភ្នំ​ធម្មជាតិ ដែល​គេ​ចាត់ទុកជា ប្រាសាទភ្នំ​មាន​តួ​ប៉ម​ប្រាំ​ខ្វែងគ្នា និង​មាន​ប្រាំ​ថ្នាក់ ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ខាង​ឆ្វែ​ង​ដៃ​ផ្លូវ​ពី​ប្រាសាទអង្គរវត្ត​ទៅ ប្រាសាទបាយ័ន ។ ប្រាសាទភ្នំបាខែង​មានកំ​ពស់ ៦៥​ម៉ែត្រ​។ ប្រាសាទភ្នំបាខែង​មាន​កំពូល ១០៩ និង​មានកំ​ពស់ ៤៥​ម៉ែត្រ​។ ប្រាសាទ​នេះ​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ ។ ប្រាសាទ​នេះ​មាន​៧​ជាន់ គឺ​ជាន់​ក្រោម ថ្នាក់​ទាំង​ប្រាំ និង​ជាន់​លើ ដែល​តំណាង​ឱ្យ​ឋានសួគ៌​៧​ជាន់​របស់ ព្រះ​ឥន្ទ​នៅ​ក្នុង​ទេវ​កថា​របស់​ព្រហ្មញ្ញសាសនា​។

ក​នែ្ល​ង​ដែល​ភ្ញៀវ​ទេសចរ​បរទេស តែងតែ​មក​ពពាក់ពពូន​គ្នា មុន​ពេល​ដែល​ពួក​គេ​ត្រូវ​បញ្ចប់ ដំណើរ​ទេសចរណ៍​នៅ​លើ​ទឹកដី ខេត្តសៀមរាប មុន​ពេល ដែល​រាត្រីកាល​មក​ដល់​នោះ គឺ​ប្រាសាទភ្នំបាខែង ទីនោះ​គឺជា​ទីប្រជុំ​នូវ​ភ្ញៀវ​ទេសចរ រាប់រយ​នាក់​ក្នុង​មួយ​ថៃ្ង​ៗ ដើម្បី​មើល​ថៃ្ង​លិច និង​មើល​ទេសភាព នៅ​តំបន់​អង្គរ​ស្ទើរតែ​ទាំងមូល ។

ក្នុង​ឱកាស​នោះ​ឯកឧត្តម​បាន​បួងសួង​ដល់​ទេវតា និង​ទសបារមី សូម​លោក​ជួយ​គ្រង​រក្សា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ស​ម្តេ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ព្រមទាំង​ក្រុម​គ្រួសារ​ផង​ដែរ ។

ក្នុង​ពិធីបួងសួង សុំ​សេចក្ដីសុខ​និង​ជ័យ​ជំនះ ជូន​ថ្នាក់ដឹកនាំ និង​ជូន​វីរ​កងទ័ព​ខ្មែរ ក៏​បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព ដែល​បាន​ពលី ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន ។ ការ​ពលី​ជីវិត​របស់​កងទ័ព នៅ​ស​មិ​រ​ភូមិ​ជួរ​មុខ ក្នុង​ពេល​មាន​សង្គ្រាម គឺជា​ការ​លះបង់​នូវ​គុណូបការៈ មិន​អាច​កាត់ថ្លៃ​បាន ក្នុង​បុព្វហេតុ​ការពារ​ទឹកដី ការពារ​ជាតិ មាតុភូមិ​ពី​សំណាក់​សត្រូវ និង​មិន​ឱ្យ​សត្រូវ​ឈ្លានពាន​បាន​ឡើយ​។

ព្រម​ជាមួយ​នោះ​ក៏​បាន​បួងសួង ដល់​វត្ថុ​សក្ដិ​សិទ្ធ​តាម​ជួយ​ថែរក្សា​ការពារ វីរ​កងទ័ព​ខ្មែរ​ឱ្យ​ទទួល​បាន​ជោគជ័យ មាន​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​ជំងឺ​ដ​ង្កា​ត់​ទាំងពួង ទទួល​បាន​សុខ​សុវត្ថិភាព និង​ជោគជ័យ​ក្នុង​សមរភូមិ ជា​និច្ច​និរន្តរ៍ និង​សូម​គោរព​វិញ្ញាណ​ក្ខ​ន​របស់​កងទ័ព​កម្ពុជា​យើង សូម​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាជន​ទូ​ទាំង​ប្រទេស នឹង​ចង​ចាំ​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ព​កម្ពុជា​ជា​រៀង​រហូត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ