ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​អង្គទូត និង​អង្គការ​សុខភាព​ពិភពលោកចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់​នៅ​ជំរុំ​ជនភៀសសឹក ស្រុកបន្ទាយ​អំពិល​

7 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បណ្ដា​អង្គទូត និង​អង្គការ​សុខភាព​ពិភពលោក (WHO) រួម​ទាំង​អង្គការ​ពាក់ព័ន្ធ​ផ្សេង​ទៀត ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្ទាល់​នៅ​ជំរុំ​ជនភៀសសឹក (​បន្ទាយ​អំពិល​) ស្ថិត​ក្នុង​វត្ត​ថ្មកំបោរ ភូមិ​ពោធិ៍​ចាស់…

ខេត្តឧត្តរមានជ័យ ៖ បណ្ដា​អង្គទូត និង​អង្គការ​សុខភាព​ពិភពលោក (WHO) រួម​ទាំង​អង្គការ​ពាក់ព័ន្ធ​ផ្សេង​ទៀត ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្ទាល់​នៅ​ជំរុំ​ជនភៀសសឹក (​បន្ទាយ​អំពិល​) ស្ថិត​ក្នុង​វត្ត​ថ្មកំបោរ ភូមិ​ពោធិ៍​ចាស់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥ ។

រូបភាពAKP

ក្នុង​នោះ​ដែរ​ការ​ចុះ​ទៅ​ពិនិត្យ​នេះ បាន​ដឹកនាំ​ដោយ​លោក កាន់ ផា​រិ​ទ្ធ និង​លោក អ៊ុ​ន ឃាង រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​។

រូបភាពAKP

សូម​ជម្រាប​ជូន​ថា បណ្ដា​អង្គទូត​ដែល​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្ទាល់​នៅ​ជំរុំ​ជនភៀសសឹក​នេះ​មាន​ចំនួន ១១​ប្រទេស និង​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​សរុប​ប្រមាណ ១៥​ស្ថាប័ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ